ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការដំឡើងពន្ធថ្នាំជក់មិនមែនជាវិធានការអាទិភាពនោះទេ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថាការដំឡើងពន្ធថ្នាំជក់មិនមែនជាវិធានការអាទិភាពនោះទេ ដោយថាមានតែការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការដាក់សារព្រមានសុខភាពលើកញ្ចប់បារីជាដើមទើបជាវិធានការអាទិភាពពិតប្រាកដ។ លោកថ្លែងបែបនេះដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមយុវជនដែលទទួចសូមឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ នៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ ស្ដីពីវិធានការពន្ធថ្នាំជក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វ៉ាន់ ពុទ្ធិពល បានឲ្យដឹងថា វិធានការត្រួតពិនិត្យថ្នាំជក់មានចំនួន៦ រួមមាន ការតាមដានគោលនយោបាយទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់ ការការពារមនុស្សពីផ្សែងបារី ការផ្តល់ជំនួយក្នុងការឈប់ជក់បារី ការប្រាប់អំពីគ្រោះថ្នាក់នៃថ្នាំជក់ ការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការលើកកម្ពស់ការផ្សព្វផ្សាយ និងការឧបត្ថម្ភទាំងឡាយពីឧស្សាហករថ្នាំជក់ និងការដំឡើងពន្ធលើថ្នាំជក់ដែលជាអាទិភាពចុងក្រោយ។

លោកថ្លែងថា៖ «មែនទែនទៅ វិធានការទាំងអស់មាន៦ ក្នុងនោះ ចុងក្រោយ [គឺ] ការដំឡើងពន្ធថ្នាំជក់ អ៊ីចឹងជាជម្រើសចុងក្រោយ មិនមែនមុនគេទេ...ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការដាក់បម្រាមលើកញ្ចប់បារីផ្សេងៗ អាហ្នឹងត្រូវធ្វើមុន»។

ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ ស្ដីពីវិធានការពន្ធថ្នាំជក់ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ក្រុមយុវជនបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើន គឺនាំឱ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់ថយចុះ ហើយរាជរដ្ឋាភិបាលនឹងចំណេញចំណូលពន្ធរដ្ឋសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។

ពួកគេបន្តថា ប្រសិនបើកម្ពុជាដំឡើងពន្ធដល់ ៧៥ភាគរយ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក នោះកម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម ៩៣៣លានដុល្លារអាមេរិក ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

លោកពន្យល់ថា នៅពេលមានការដំឡើងពន្ធថ្នាំជក់ ក្រុមហ៊ុនថ្នាំជក់បានប្តូរពីការផលិតទៅនាំចូលវិញ។ លោកបន្ថែមថា បច្ចុប្បន្នរដ្ឋាភិបាលទុកអត្រាពន្ធផលិតថ្នាំជក់ត្រឹមតែ ២៥ ទៅ ៣១ភាគរយ ប៉ុន្តែនៅតាមមូលដ្ឋានគិតឡើងពី ៨៥ ទៅ ៩០ភាគរយឯណោះ ដែលធ្វើឲ្យចំណូលពន្ធនាំចូលមានការថយចុះ ហើយក្រុមហ៊ុនថ្នាំជក់ប្តូរពីការផលិតទៅជាការនាំចូលវិញ។

ជាមួយគ្នានេះ ក្រុមយុវជនអះអាងថា អត្រាពន្ធថ្នាំជក់នៅកម្ពុជាប្រមាណ ២៥%-៣១% នៃតម្លៃលក់រាយជាអត្រាដែលទាបខ្លាំង បើធៀបនឹងអត្រាពន្ធថ្នាំជក់នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ានដូចជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន ថៃ ដែលសុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់លើស ៥០%ធៀបតម្លៃលក់រាយ។

គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ ថវិកាជាតិប្រមាណ ៦៤៩ លានដុល្លារ ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបានខាតបង់ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក