ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ត្រី លី ធុជ ជំរុញប្រទេសទាំងអស់សហការគ្នាដោះស្រាយវិបត្តិដែលកំពុងកើតឡើងក្នុងពិភពលោក

ថៃ៖ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកសម្រាប់ថ្ងៃអនាគតកំពុងតែត្រូវបានរំខានដោយកត្តាជាច្រើនដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ដែលជាហេតុទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពបើកចំហរនិងបរិយាប័ន្ននៃសេដ្ឋកិច្ចសកល។ លោកជំរុញដល់ប្រទេសនានាចូលរួមគ្នាដោះស្រាយបញ្ហានេះដោយប្រើប្រាស់ក្របខ័ណ្ឌពហុភាគីនិយម។ លោកបានថ្លែងបែបនេះនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UNESCAP កាលពីរសៀលថ្ងៃច័ន្ទ ទី២៤ ខែឧសភា។

ក្នុងសន្និបាតអន្តរជាតិនោះលោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា៖ «ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមានការសម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា»។

លោកបន្ថែមថា ការប្តេជ្ញារបស់កម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តរបៀបវារៈរួម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ កម្ពុជាទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៥ និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដែលមាន ១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយកម្ពុជានឹងបន្តជំរុញឱ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា និងមានការការពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន និងជំរុញបរិវត្តិកម្មឌីជិថលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក