វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការគ្រប់គ្រងបានល្អរបស់រាជរដ្ឋាភិបាលធានាបាននូវតម្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងស្រុក

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានទទួលស្គាល់ពីបញ្ហាប្រឈមរបស់ពលរដ្ឋលើការឡើងថ្លៃប្រេងឥន្ទនៈ តែថាតម្លៃដែលដាក់នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នគឺរដ្ឋបានជួយចេញខាតច្រើន និងថាមិនលើសលប់ពីការដែលពលរដ្ឋអាចចំណាយបាននោះទេ។ លោកថាកម្ពុជាជាប្រទេសដែលទិញប្រេងពីអន្តរជាតិដូច្នេះការឡើងថ្លៃប្រេងឥន្ទនៈនៅលើឆាកអន្តរជាតិគឺជាចំណុចសំខាន់ដែលធ្វើឱ្យឥន្ទនៈនៅក្នុងស្រុកមានការកើនឡើងដូចគ្នា ទោះជាយ៉ាងណាកម្ពុជាបានធានាបាន២ចំណុចគឺ អាចគ្រប់គ្រងតម្លៃ និងមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជូនពលរដ្ឋ។

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបច្ចុប្បន្នមានតម្លៃ ៥៦០០រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៥៤០០រៀល សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ យោងតាមសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ តម្លៃនេះមានការកើនឡើង ៥០សម្រាប់រៀលប្រេងសាំងធម្មតា និងចុះថ្លៃ ៤០០រៀល សម្រាប់ប្រេងម៉ាស៊ូតបើធៀបនឹងតម្លៃចាស់។

ប្រាប់ EAC News តាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា ដើម្បីគ្រប់គ្រងតម្លៃមិនឱ្យឡើងថ្លៃពេកក្រៅពីវិធានការដែលមានសម្រាប់កាលពីមុន បច្ចុប្បន្នរដ្ឋាភិបាលក៏បានសហការជាមួយវិស័យឯកជនក្នុងការរក្សាតម្លៃមិនឱ្យថ្លៃពេក និងធានាថាមានក្នុងស្ដុកគ្រប់គ្រាន់សម្រាប់ពលរដ្ឋផងដែរ។

លោកថា៖ «រដ្ឋាភិបាលក៏មានការជួយឧបត្ថមធនមួយចំនួនដែរក្នុងបញ្ហានេះដូចដែលយើងបានឃើញហើយតាំងពីដើមមកដល់បច្ចុប្បន្ននេះរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភធនបន្តទៀត ចំពោះថ្លៃលក់រាយប្រេងឥន្ទនៈ ហើយការឧបត្ថម្ភធនហ្នឹងក៏មានការសហការពីវិស័យឯកជនដែរដែលធ្វើឱ្យតម្លៃប្រេងឥន្ទនៈហ្នឹងថយចុះបន្តិចបើធៀបនឹងការឡើងថ្លៃជាអន្តរជាតិនោះ។ យើងសង្កេតឃើញជាទូទៅថាថ្វីត្បិតតែយើងនាំចូលមែនតែថ្លៃប្រេងរបស់យើងមិនឡើងថ្លៃជ្រុលដូចនៅក្នុងប្រទេសមួយចំនួនដែលយើងសង្កេតឃើញថាឡើងហួសពីរឬបីដងទេដែលយើងសង្កេតឃើញថានៅក្នុងកម្រិតមួយដែលយើងគ្រប់គ្រងបាន ហើយទីពីរយើងនៅមានប្រេងសម្រាប់លក់នេះជាចំណុចសំខាន់មួយ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានឱ្យដឹងថាបញ្ហាតម្លៃសាំងឡើងថ្លៃបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ជីវភាពប្រជាពលរដ្ឋជាពិសេសទៅលើអ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធតែម្ដងដែលធ្វើឱ្យមានការចំណាយច្រើនជាងមុន។ លោកជំរុញដល់រដ្ឋាភិបាលឱ្យកាត់បន្ថយការយកពន្ធលើប្រេងសាំង ដោយជំនួសទៅលើការយកពន្ធលើផលិតផលមិនចាំបាច់ផ្សេងវិញ។

លោកថា៖ «ខ្ញុំមិនយល់ទាស់ទេព្រោះអីការឡើងថ្លៃនេះ ព្រោះប្រេងឆៅនៅអន្តរជាតិឡើងខ្ពស់ដែរដោយសារវិបត្តិអ៊ុយក្រែន និងរុស្ស៊ីធ្វើឱ្យប្រេងអន្តរជាតិឡើងខ្ពស់។ ហើយចំពោះប្រទេសខ្មែរយើងឡើងថ្លៃប្រេងឥន្ទនៈនឹងហ្គាសហាក់បីដូចជាខ្ពស់ជាងគេ អញ្ចឹងហើយវាធ្វើឱ្យប៉ះពាល់។ ខ្ញុំគិតថាអ្វីដែលរដ្ឋអាចធ្វើបានគួរតែពិនិត្យឡើងវិញនៃការបញ្ចុះពន្ធនាំចូលនៃប្រេងឥន្ទនៈក៏ដូចជាពន្ធលក់តម្លៃដុលផងដែរ គិតមើលជជែកជាមួយក្រុមហ៊ុនហ្នឹងទៅថាយកពន្ធប៉ុណ្ណាដែលអាចធ្វើឱ្យប្រេងចុះថ្លៃបាន ឬក៏បើសិនបញ្ចុះពន្ធខ្លាចបាត់ចំណូលជាតិអាចទៅតម្លើងរបស់របរណាដែលមិនសំខាន់មិនមែនជាការចាំបាច់របស់ពលរដ្ឋដែលប្រើប្រាស់ប្រចាំថ្ងៃអាហ្នឹងខ្ញុំយល់ថារដ្ឋអាចធ្វើបាន»។

ក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុប កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាថ្មីមួយទៀតគឺបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលប៉ះពាល់ដល់តម្លៃប្រេងឥន្ទនៈ និងអាចបញ្ហាស្បៀងបានកើតឡើង។ ក្នុងពេលនោះសម្ដេចក៏បានចោទសួរពីតម្លៃប្រេងសាំងនៅអឺរ៉ុបផងដែរ ដែលពេលនេះមានតម្លៃ១លីត្រ ជាង១ម៉ឺនរៀល ខណៈសម្ដេចថាមានតម្លៃលើសពីកម្ពុជាច្រើន។ សម្ដេចតេជោសង្ឃឹមថាពលរដ្ឋនៅក្នុងប្រទេសនឹងទទួលជ្រាបពីតម្លៃសាំងពិភពលោកទាំងនេះ។

មូលហេតុដែលសម្ដេចសាកសួរ និងលើកឡើងបែបនេះដោយសារក្នុងរដូវកាលឃោសនាបោះឆ្នោត នឹងមានអ្នកយកតម្លៃសាំងជានយោបាយរបស់ខ្លួនបន្លំប្រជាពលរដ្ឋ ខណៈដែលតម្លៃប្រេងសាំងឡើងថ្លៃស្ទើរពេញមួយពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក