ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-វៀតណាម ប្ដេជ្ញាសហការនាំប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងវៀតណាមបានឯកភាពបន្តដាក់ចេញទិសដៅការងារបន្ត និងប្តេជ្ញារួមគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធបន្តអនុវត្តផែនការកិច្ចសហប្រតិបត្តិការ MOU រវាងក្រសួងការពារប្រទេសទាំងពីរដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននិងកងទ័ពប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃច័ន្ទ ទី២៣ ខែឧសភា របស់ក្រសួងការពារជាតិ។

ការឯកភាពគ្នានេះធ្វើឡើងក្នុងពេលដែលរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាមលោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង ។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង បានឯកភាពបន្តអនុវត្តតាម ស្មារតីជំនួបប្រាស្រ័យមិត្តភាពការពារជាតិកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រី លើកទី១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។ ជាមួយគ្នានេះ កងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏បានឯកភាពបន្តដាក់ចេញទិសដៅការងារបន្តនិងប្តេជ្ញារួមគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធបន្តអនុវត្តផែនការកិច្ចសហប្រតិបត្តិការ MOU រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននិងកងទ័ពប្រទេសទាំងពីរបានរួមចំណែកដល់សន្តិភាពស្ថិរភាពនិងកំណើនវិបុលភាពក្នុងតំបន់។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់បន្ថែមថា៖ «សម្តេចពិជ័យសេនា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វា វ៉ាន់ ហ្សាង នឹងបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានជំនួបជាមួយឯកឧត្តម ផាម មិញ ជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅអំឡុងពេលស្នាក់អាស្រ័យនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើងនិងសម្រេចជោគជ័យថែមទៀតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ប្រវត្តិសាស្ត្រ ។ល។»

សម្តេចពិជ័យសេនា និងលោក ហ្វាន វ៉ាន់ ហ្សាង ក៏បានធ្វើការវាយតម្លៃចំពោះ សភាពការណ៍ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ និងសកលលោក និងគាំទ្រជំរុញដោះស្រាយបញ្ហា មីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបង្កវិនាសកម្មយ៉ាងធំធេងដល់សម្ភារៈ ទ្រព្យសម្បត្តិ និងជីវិតមនុស្ស និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាកទៀតផង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក