ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រម្លឹកឱ្យរាជធានី-ខេត្ត យកចិត្តទុកដាក់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ដល់ភាពងាយស្រួលដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានណែនាំបន្ថែមទៀតដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួលប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ។

ក្នុងសារាចរណែនាំចុះថ្ងៃពុធ ទី១៨ ខែឧសភា ជម្រាបទៅអភិបាលរាជធានី-ខេត្តទាំងអស់ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា វិស័យពិការភាពគឺផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសិទ្ធិជនមានពិការភាពក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិ សេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងមិនមានពិការភាព។

សម្ដេចក្រឡាហោមបានធ្វើការណែនាំបន្ថែមទៀតដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាពិនិត្យកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានារួមមាន អាគារដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្ដាញផ្លូវ ផ្លូវថ្មើជើង ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ បន្ទប់ទឹក ចំណតយានយន្ត ។ល។

សម្ដេចក្រឡាហោមបញ្ជាក់ថា៖ «ដាក់បញ្ជូលនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាសម្រាប់បម្រើ និងបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពគ្រប់ប្រភេទ អាចចល័តទីចេញ-ចូល ចុះឡើង និងប្រើប្រាស់បានងាយស្រួលប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ដោយប្រកាសអន្តរក្រសួង និងគ្មានឧបសគ្គ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ដោយប្រកាសអន្តរក្រសួងលេខ ២៤៨ សអយ.ប្រក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីពីការដាក់ឱ្យអនុវត្តបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានឱ្យដឹងថាបច្ចុប្បន្នមានការប្រែប្រួលច្រើននៅតាមរាជធានី និងខេត្តនានា ដែលមានទាំងការរៀបចំផ្លូវសម្រាប់ជនមានពិការភាព បន្ទប់ទឹក ចំណតយានយន្ត ជំរាល ដែលត្រូវបានរាជរដ្ឋាភិបាលនិងវិស័យឯកជនបានយកចិត្តទុកដាក់រួមគ្នាក្នុងការរៀបចំ។

លោកថា៖ «ជាក់ស្ដែងយើងអាចមើលឃើញនៅតាមទីសារធារណៈនៅកម្ពុជា ទីតាំងការ៉ាសសាំង មន្ទីរពេទ្យ ផ្សារទំនើបអីគឺមានការប្រែប្រួលច្រើនដែលបានជួយសម្រួលដល់ការលំបាករបស់ជនមានពិការភាព»។

បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង៦៩ម៉ឺននាក់ ស្មើនឹង ៤,៩% នៃប្រជាជនសរុបជាង ១៦លាននាក់។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ» និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ដំណាក់កាលទី១ និងទី២ ដោយបានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការសម្រាប់ថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើជាយន្តការសម្របសម្រួល និងពិគ្រោះយោបល់លើបញ្ហាពិការភាពនិងមានតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់លើការបង្កើនការយល់ដឹង និងបញ្ជាបបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក