ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតតារាសម្ដែងលោក រិទ្ធ សារី ដែលកំពុងធ្លាក់ខ្លួនឈឺបានទទួលប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារពីសម្ដេចតេជោ

បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបរិច្ចាកប្រាក់ចំនួន១ម៉ឺនដុល្លារដល់អតីតតារាសម្ដែងលោក រិទ្ធ សារី ដែលកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ខណៈរូបលោកមិនមានលទ្ធភាពទិញថ្នាំព្យាបាលជំងឺ និងដង្ហើយសុំជំនួយសប្បុរសជនដើម្បីជួយរូបលោកបានព្យាបាលជំងឺបន្តទៅទៀត។

ជំនួយការផ្ទាល់សម្ដេចតេជោលោក សេង ទៀង បាននាំនូវថវិកាសម្ដេចតេជោជូនលោក រិទ្ធ សារី តាមរយៈការផ្ទេរដោយផ្ទាល់តាមប្រព័ន្ធធនាគារ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេបានឃើញលោក រិទ្ធ សារី វ័យ៨១ឆ្នាំ បានអំពាវនាវសុំជំនួយទៅកាន់សម្ដេចតេជោ ហ៊ុន សែន និងសប្បុរសជនដទៃទៀតនៅក្នុងស្ថានភាពសម្រាកមួយកន្លែងនៅលើគ្រែមិនអាចក្រោកអង្គុយបាននៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងបាត់ដំបង។

លោកមានជំងឺជាប់សរសៃចង្កេះ និងជាប់សរសៃពោះ រហូតបណ្ដាលឱ្យមានអាការៈហើមពោះធ្ងន់ធ្ងរ។ ក្រៅពីជំងឺនេះ លោកនៅមានជំងឺ ត្បៀតសរសៃខួរក្បាល និងរលាកក្រពះដែលលោកធ្លាប់សម្រាកព្យាបាលជំងឺនេះ ដោយចំណាយក្នុងមួយសប្ដាហ៍ដល់ទៅ១ពាន់ដុល្លារ។

ថ្លែងប្រាប់ EAC News តាមទូរស័ព្ទ លោក រិទ្ធ សារី ថាលោកបានទទួលប្រាក់ចំនួន១ម៉ឺនដុល្លារហើយ និងបានថ្លែងអំណរគុណដល់សម្ដេចតេជោចំពោះជំនួយសប្បុរសនេះ។

លោកបានថ្លែងអំណរគុណជូនសម្ដេចថា៖ «ខ្ញុំគ្មានអ្វីនឹងតបស្នងដល់សម្ដេចនោះទេ។ មានតែម្រាមដៃ១០លើកឡើងបួងសួងគុណបុណ្យព្រះរតនត្រៃយ៍កែវទាំង៣ វត្ថុសាកសិទ្ធិក្នុងលោកតាមជួយតាមថែរក្សាសុខភាពសម្ដេចឱ្យមានព្រះជន្មយឺនយូរជាងរយព្រះវស្សាដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនដ៏អស្ចារ្យ»។

បើតាមលោក រិទ្ធិ សារី ថានេះជាលើកទី២ហើយដែលសម្ដេចបានបរិច្ចាកថវិការឱ្យរូបលោកដើម្បីដោះស្រាយការលំបាក។

លោក រិទ្ធិ សារី គឺជាតារាសម្តែងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងពីអំឡុងឆ្នាំ១៩៨០មកដោយថតឱ្យផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។ លោកបានសម្រេចចិត្តចាកចេញពីវិស័យភាពយន្ត ទៅរស់នៅជុំប្រពន្ធកូននៅភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្នុងខេត្តបាត់ដំបង កាលពីលោកអាយុ៦១ឆ្នាំ បន្ទាប់ពីវិស័យភាពយន្តជួបវិបត្តិហើយត្រូវបិទជាបន្តបន្ទាប់នៅឆ្នាំ២០០២។

លោកមានជំនាញ ល្ខោនបាសាក់ អាយ៉ៃ និងលេងកំប្លែង រហូតមហាជនដាក់ឈ្មោះឱ្យលោកថាអ្នកកំប្លែង ឈុន ទិវ ឬគ្រប់គ្នាស្គាល់ថា «តាឈុន ទិវ» ។

លុះដល់វ័យចាស់ជរា លោកជាចាស់ព្រឹទ្ធាចារ្យម្នាក់នៅក្នុងវិស័យសម្ដែងទាំងបុរាណនិងសម័យ។ បើទោះបីជាលោកឈប់ពីសិល្បៈក៏ដោយ នៅលោកនៅតែចូលរួមក្នុងសកម្មភាពសិល្បៈតាមរយៈការបង្ហាត់បង្រៀននិងចែករំលែកចំណេះជំនាញរបស់លោក។ ជាក់ស្ដែងកាលពីឆ្នាំ២០១៨ លោកបានអញ្ជើញទៅបង្ហាត់បង្រៀនក្មេងៗពីការលេងរបាំត្រុដិ សម្រាប់បុណ្យសង្ក្រាន្តនៅវិទ្យាល័យក្ដុលដូនទាវក្បែរផ្ទះរបស់លោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក