ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរជាង៧ពាន់នាក់បានទៅទស្សនាសួនរុក្ខជាតិអង្គរនាចុងសប្ដាហ៍នេះ

សៀមរាប៖ ភ្ញៀវទេសចរជិត៨ពាន់នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្រោយពេលសួននេះបានដាក់សម្ភោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការឲ្យដឹងរបស់អាជ្ញាធរជាតិអប្សរា។

អាជ្ញាធរអប្សរាឱ្យដឹងថាភ្ញៀវទេសចរដែលបានចូលទស្សនាសួនរុក្ខជាតិអង្គរមាន ៧ ៧១៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៧ ៦៦៤នាក់ និងភ្ញៀវបរទេសចំនួន៥១នាក់ ភាគច្រើនបានបង្ហាញក្តីសប្បាយរីករាយ នូវពេលមកទស្សនា។

ប្រជាពលរដ្ឋដែលទៅទស្សនាបានឱ្យដឹងថា សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលភាគច្រើនគេមិនធ្លាប់ឃើញពីមុនមក។

សួនរុក្ខជាតិអង្គរ មានភាពទាក់ទាញដោយសារការរៀបចំសួនក្នុងរចនាបទខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុះស្គាយចោលក្លិនក្រអូប ធ្វើឱ្យអ្នកទេសមកទស្សនាមិនចេះជិនណាយ។

សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ។

គេអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក