ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មូលហេតុដែលនាយករដ្ឋមន្ត្រីកម្ពុជាចូលចិត្តនិយាយពីពាក្យ «សន្ដិភាព»

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីមូលហេតុដែលនាំឱ្យសម្ដេចរម្លឹកម្ដងហើយម្ដងទៀតពីសន្ដិភាព និងការប្ដេជ្ញាការពារសន្ដិភាពនៅកម្ពុជា ថាតម្លៃនៃពាក្យមួយឃ្លានេះមានតម្លៃគ្របដណ្ដប់ទៅលើកត្តាចំនួន៦ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន។ 

ពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ និងមានអ្នកមើលតាមបណ្ដាញសង្គមរាប់ពាន់នាក់ទៀត នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាពាក្យសន្ដិភាពមានតម្លៃលើកត្តា៦ ដែលមានដូចជា អវត្តមាននៃសង្គ្រាម គ្មានមនុស្សស្លាប់ឬពិការដោយសារសង្គ្រាម គ្មានក្មេងកំព្រា និងស្រ្តីមេម៉ាយដោយសារសង្គ្រាម គ្មានការភៀសសឹកនៅក្នុងប្រទេស គ្មានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការងើបឡើងនៃលទ្ធិប្រជាធិបតេយ្យបូករួមនឹងសិទ្ធិមនុស្ស។

សម្ដេចបានលើកជាសំណួរថាបើសិនជាសង្គ្រាមបន្តដល់ពេលបច្ចុប្បន្នដែលមានរយៈពេល ២៤ឆ្នាំ។ តើមានមនុស្សស្លាប់ និងពិការ ហេដ្ឋារចនាសម្ព័ន្ធ និងការឈឺចាប់ដល់មនុស្សប៉ុន្មាននាក់បន្តទៀត? 

សម្ដេចតេជោថា៖ «អវត្តមាននៃសង្គ្រាមវាបានបង្កើតឱ្យយើងរៀបចំដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ គ្រាប់កាំភ្លើងអត់ស្គាល់សិទ្ធមនុស្សទេ តែបាញ់គឺបាញ់ហើយ! គេអត់ស្គាល់ថាអាហ្នឹងជាសិទ្ធិមនុស្សអីទេ។ […] វត្តមាននៃសន្ដិភាពជំនួសឱ្យសង្គ្រាមនេះវាបានផ្ដល់ឱកាសឱ្យយើងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ។ យើងពិនិត្យមើលក្រោយរបប ប៉ុល ពត ប្រជាជនយើងមានត្រឹមតែជុំវិញ ៥លាននាក់ប៉ុនហ្នឹង ឥឡូវ ១៧លានកើតច្រើននោះច្រើន តែខ្ញុំអត់បន្ទោសអ្នកណាទេ! ព្រោះខ្ញុំអ្នកនាំអាថ៌»។

អស់រយៈពេល ២៤ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផងចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក