ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជំរុញគណបក្សនានាប្រកួតប្រជែងគ្នាដោយការឃោសនាប្រកួតប្រជែងជាជាងជេរគ្នា

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញពលរដ្ឋដែលធ្វើការឃោសនាបោះឆ្នោតរក្សាភាពថ្លៃថ្នូរកុំបញ្ចេញចរិតគំរាមកំហែងដល់គណបក្សដទៃ ទោះបីជាពាក្យសម្ដីក្ដី ឬកាយវិការក្ដី។ សម្ដេចជំរុញឱ្យប្រើប្រាស់ការយកនយោបាយមកប្រកួតប្រជែងវិញ។ 

ក្នុងពេលដែលកម្ពុជាកំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយជំរុញដល់គណបក្សនយោបាយមានភាពចាស់ទុំធ្វើនយោបាយប្រើប្រាស់កម្មវិធីនយោបាយជាគោល។ 

យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើងឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេងចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។            

អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានប្រាប់ EAC News នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតថា ការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះបានប្រព្រឹត្តិទៅដោយរលូន មានអ្នកចូលរួមច្រើន មានការសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋាន និងគ្មានហិង្សា ដែលបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយនៅកម្ពុជា។

លោកថា៖ «អញ្ចឹងការសន្និដ្ឋានដំបូងដែល គ.ជ.ប មិនទទួលបានបណ្ដឹង ឬក៏បញ្ហាអសកម្មដែលកើតមាន ដែលយើងអាចសន្និដ្ឋានបានថា ថ្ងៃដំបូងនេះគឺប្រព្រឹត្តិទៅដោយមានភាពល្អប្រសើរគណបក្សនយោបាយមានភាពចាស់ទុំ ហើយក៏សង្ឃឹមថានេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសម្រាប់ការចេញទៅបោះឆ្នោតផងដែរ»។      

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក