ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រី សង្ឃឹមថាពលរដ្ឋនៅក្នុងប្រទេសទទួលជ្រាបពីតម្លៃសាំងពិភពលោក

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបញ្ហាបន្ទាប់ពីជំងឺកូវីដ-១៩ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាថ្មីមួយទៀតគឺបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលប៉ះពាល់ដល់តម្លៃប្រេងឥន្ទនៈ និងអាចបញ្ហាស្បៀងបានកើតឡើង។ ក្នុងពេលនោះសម្ដេចក៏បានចោទសួរពីតម្លៃប្រេងសាំងនៅអឺរ៉ុបផងដែរ ដែលពេលនេះមានតម្លៃ១លីត្រ ជាង២ដុល្លារអាមេរិក។ 

ពីទីក្រុង ដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានសាកសួរទៅពលរដ្ឋខ្មែរដែលរស់នៅសហភាពអឺរ៉ុបពីបច្ចុប្បន្នភាពតម្លៃសាំងនៅអឺរ៉ុបដែលត្រូវបានពលរដ្ឋនៅទីនោះឱ្យដឹងថាមានជាង២អឺរ៉ូ ឬស្មើនឹងជិត ១ម៉ឺនរៀលក្នុងមួយលីត្រ។

សម្ដេចថាមូលហេតុដែលសម្ដេចសាកសួរបែបនេះដោយសារក្នុងរដូវកាលឃោសនាបោះឆ្នោត នឹងមានអ្នកយកតម្លៃសាំងជានយោបាយរបស់ខ្លួនបន្លំប្រជាពលរដ្ឋ ខណៈដែលតម្លៃប្រេងសាំងឡើងថ្លៃស្ទើរពេញមួយពិភពលោក។

យោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២មានតម្លៃ ៥ ៦០០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និង៥ ៤០០រៀលក្នុងមួយលីត្រសម្រាប់សាំងម៉ាស៊ូត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក