ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញពលរដ្ឋដែលគាំទ្ររដ្ឋាភិបាលរក្សាភាពអត់ធ្មត់ដើម្បីបង្រួបបង្រួមជាតិប្រជាជន

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការតវ៉ាប្រឆាំងសម្ដេចនៅក្រៅប្រទេសគឺជាដំណើរការប្រជាធិបតេយ្យ និងជំរុញដល់អ្នកគាំទ្ររាជរដ្ឋាភិបាលឱ្យអត់ធ្មត់ចំពោះការវាយប្រហារពីក្រុមអ្នកតវ៉ាដើម្បីបង្រួបបង្រួមជាតិនិងប្រជាជន។ 

ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន ថាក្នុងពេលសម្ដេចមានវត្តមាននៅប្រទេសស្វីស មានពលរដ្ឋខ្មែរប្រមាណជាង ១០នាក់ បានធ្វើបាតុកម្មតវ៉ាចំពោះវត្តមាននេះ ខណៈសម្ដេចតេជោចាត់ទុកជាដំណើរការប្រជាធិបតេយ្យ។ ជាងនេះទៅទៀតសម្ដេចបន្តជំរុញដល់ពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលឱ្យអត់ធ្មត់ចំពោះការតវ៉ារបស់ក្រុមប្រឆាំងផងដែរ ដើម្បីអាចឱ្យកម្ពុជាអាចបង្រួបបង្រួមជាតិប្រជាជនបាន។ 

សម្ដេចតេជោ ក៏បានរម្លឹកពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងកាលពីឆ្នាំកន្លងទៅដែលមានក្រុមបាតុករបានឬធ្វើការតវ៉ាប្រឆាំងសម្ដេចនៅពេលនោះ សម្ដេចបានប្រាប់ទៅអ្នកគាំទ្របក្សប្រជាជន និងរដ្ឋាភិបាលឱ្យរក្សាការអត់ធ្មត់ដែលអាចទប់ស្ថានការណ៍បាននៅពេលនោះ។

សម្ដេចថា៖ «នេះជាដំណើរការធម្មតានៃដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។ 

ក្នុងពេលសម្ដេចធ្វើដំណើរទៅចូលរួមជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីសប្ដាហ៍មុន មានពលរដ្ឋខ្មែរមួយចំនួនបានធ្វើការតវ៉ាប្រឆាំងនិងវត្តមានសម្ដេច រួមទាំងប្រើការវាយប្រហារដោយស្បែកជើងតម្រង់មកលើសម្ដេចថែមទៀត។ ជាការឆ្លើយតបសម្ដេចតេជោបានទាញមេក្រូមកប្រកាសប្រាប់អ្នកគាំទ្រសម្ដេចឱ្យអត់ធ្មត់ចំពោះទង្វើទាំងនេះ កុំចាញ់ការញុះញង់របស់ក្រុមប្រឆាំង ដើម្បីរក្សា សេចក្ដីថ្លៃថ្នូរ។ 

ថ្លែងក្នុងពេលជួបជាមួយក្រុមគ្រូពេទ្យស័គ្រចិត្តសម្ដេចតេជោ កាលពីថ្ងៃអង្គារ៍ ទី១៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ពេលនោះបើសម្ដេចមិនអំពាវនាវដល់ពលរដ្ឋរក្សាការអត់ធ្មត់នោះអ្នកគប់ស្បែកនោះអាចនឹងជួបបញ្ហាធំ។ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក