ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោកគង់ វិបុល អំពាវនាវសមាជិកនិងអ្នកគាំទ្រគណបក្សប្រជាជនឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងនីតិវិធីសម្រាប់ការបោះឆ្នោត

កណ្ដាល៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គង់ វិបុល អំពាវនាវដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងឡាយ ក្នុងស្រុកល្វាឯម និងទូទាំងខេត្ត ឲ្យប្រកាន់ខ្ជាប់ និងប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវក្រមសីលធម៌ដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

ការអំពាវនាវនេះធ្វើឡើងនៅពេលលោកអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់។

លោកថ្លែងថា រយៈពេល៤៣ឆ្នាំកន្លងទៅ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងគោលបំណងប្រាថ្នារបស់ប្រជាជន សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ។

លោកគូសបញ្ជាក់ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមសន្តិភាព និងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។

នៅក្នុងដំណើររីកចម្រើនរបស់ជាតិនេះ ការអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍឃុំ សង្កាត់ឆ្នាំ២០១៧-២០២២ បានទទួលលទ្ធផលដ៏ល្អប្រសើរដែលធ្វើឲ្យគ្រប់ឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលថ្មី។ ភូមិ ឃុំ សង្កាត់ កាន់តែមានសុវត្ថិភាព ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យចាក់ឬសកាន់តែជ្រៅក្នុងមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាជនត្រូវបានគោរព និងការពារយ៉ាងម៉ឺងម៉ាត់។

លោកបន្ដថា ក្នុងពេលប្រទេសជាតិត្រូវរងគ្រោះដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប្រជាជននៅគ្រប់មូលដ្ឋានបានទទួលការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ និងបានទទួលការជួយគាំពារ និងឧបត្ថម្ភពីរាជរដ្ឋាភិបាលទាន់ពេលវេលាដែលបានការពារអាយុជីវិតប្រជាជន ធ្វើឱ្យជីវភាពប្រជាជនមានលំនឹង និងប្រកបមុខរបរបានជាធម្មតា។

លោកសម្តែងនូវក្ដីរីករាយចំពោះវត្តមាន សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា មកពីឃុំទាំង១៥ ក្នុងស្រុក និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំគ្នា ដើម្បីសម្តែងនូវឆន្ទះគាំទ្រត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ធានាបានសុខសន្តិភាព និងការអភិវឌ្ឍឃុំ សង្កាត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក