ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកស្រី ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា

ស្វាយរៀង៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តស្វាយរៀង ឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំ សង្កាត់របស់ខ្លួន។

ការអំពាវនាវនេះធ្វើឡើងស្របពេលលោកស្រី អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។

លោកស្រីបានថ្លែងថា ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ បានបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ។

ជាមួយគ្នានេះ ប្រធានគណបក្ស សម្ដេចតេជោ បានបង្កើតឱ្យមានការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការស្រោចវ៉ាក់សាំង តាមអភិក្រមផ្ការីក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបន្តជម្រុញល្បឿននៃការកសាង អភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ដើមី្បថែរក្សា ការពារនូវរាល់សមទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្សបន្ថែមទៀត ។

គួរឲ្យដឹងថា សម្រាប់ការដង្ហែរក្បួនរកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២១ ខែឧសភានេះដែរ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដង្ហែក្បួនរកសំឡេងឆ្នោតនៅតាមដងផ្លូវសាធារណៈនានា នៅក្នុងខេត្តស្វាយរៀង រីឯគណបក្សផ្សេងៗទៀតគឺពុំឃើញធ្វើសកម្មភាពដង្ហែរក្បួននោះទេ។

សូមបញ្ជាក់ថា នៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន៩ គណបក្សរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះ គណបក្សដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺគណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះបេក្ខជន ៨០ឃុំ/សង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់។

បើយោងតាម គ.ជ.ប. បានឲ្យដឹងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក