ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ដល់ពេលវេលាសម្រាប់វិនិយោគលើឧស្សាហកម្មកៅស៊ូនៅកម្ពុជា

ភ្នំពេញ : កម្ពុជាកំពុងខិតខំធ្វើការអភិវឌ្ឍលើផ្នែកឧស្សាហកម្មកៅស៊ូ។​ ផែនការវិនិយោគទុនរាប់លានដុល្លារសម្រាប់សាងសង់រោងចក្រផលិតសំបកកង់ថ្មីនៅក្នុងប្រទេសកំពុងក៏បានចាប់ផ្ដើមដំណើរការ។ ផែនការនេះនឹងផ្តល់ឱកាសសម្រាប់អភិវឌ្ឍធនធានធម្មជាតិរបស់កម្ពុជាឱ្យមានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាជាងការនាំជ័រកៅស៊ូចេញទៅឱ្យក្រុមហ៊ុនផលិតនៅក្រៅប្រទេស។

Sailun គឺជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំបំផុតក្នុងទីផ្សារផលិតសំបកកង់រថយន្តក្នុងស្រុក។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានប្រកាសផែនការសាងសង់រោងចក្រ ដែលមានតម្លៃ ១៤២លានដុល្លារ ដើម្បីផលិតសំបកកង់រថយន្តនៅខេត្តស្វាយរៀង។ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនបានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការវិនិយោគទ្វេដងរហូតដល់ជិត ២៩៥លានដុល្លារដែលបង្កើនទិន្នផលផលិតកម្មដែលបានគ្រោងផលិតចន្លោះ ៥លានដល់៩លានកង់ជារៀងរាល់ឆ្នាំ។ រោងចក្រនេះគ្រោងសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសឈីលុ(Qilu) ហើយនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Sailun’s subsidiary Cart Tire ដែលនឹងត្រូវផ្តល់ឱកាសការងារថ្មីជាងមួយពាន់កន្លែង។

បើទោះបីជាយ៉ាងណា ក្រុមហ៊ុន Sailun មិនមែនជាក្រុមហ៊ុនវិនិយោគិនចិនតែមួយទេដែលបានចូលមកវិនិយោគក្នុងវិស័យឧស្សាហកម្មកង់រថយន្តនៅកម្ពុជា។ ក្រុមហ៊ុន General Science Technology ដែលថ្មីៗនេះបានបើកដំណើរការដំបូងក្នុងប្រទេសថៃ ក៏បាននិងកំពុងសាងសង់រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ២០០លានដុល្លារនៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតសំបកកង់រថយន្តដឹកអ្នកដំណើរបាន៦លានគ្រឿងជារៀងរាល់ឆ្នាំ។

ក្រៅពីការទាក់ទាញការវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងបង្កើតសមាគមឧស្សាហកម្មកៅស៊ូ ដើម្បីធានាស្ថេរភាពផលិតកម្មនិងការនាំចេញ។​ កម្ពុជាបាននាំចេញកៅស៊ូដែលមានទំហំទឹកប្រាក់តម្លៃ ២៨០លានដុល្លារកាលពីឆ្នាំមុន និងដែលបានកើនឡើង ២៥ភាគរយនៅឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក