ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក បោន ប៊ិន៖ គណបក្សប្រជាជនកម្ពុជា​ ធ្វើដំណើរឆ្ពោះទៅមុខឥតងាករេ​ បន្តបង្កើនពង្រីកសមិទ្ធផលនានាគ្រប់ទីកន្លែង

បន្ទាយមានជ័យ​ ៖​ អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម​ លោក បោន ប៊ិន បានដឹកនាំដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក-សមាជិកា ក្រុមការងារចុះមូលដា្ឋនភូមិទាំង១៨ នៅព្រឹកថ្ងៃទី២១​ ខែឧសភា​។

ថ្លែងក្នុងពិធីបើកយុទ្ធនាការននេះលោក បោន ប៊ិន​ ថា​៖​ សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជន​កម្ពុជា​ បានពលីកម្មដ៏ធំធេងនិងមានការចូលរួមមិនអាចកាត់ថ្លៃបានរបស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិ មាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ 

លោកបានបញ្ជាក់ថា​ ៖​ ជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា​ បានធ្វើឱ្យពួកប្រល័យពូជសាសន៍​ ប៉ុល ពត ត្រូវបានរលំរលាយទាំងស្រុងទាំងអង្គការចាត់តាំងនយោបាយ​ ទាំងអង្គការចាត់តាំងយោធា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុងចាប់តាំងពីចុងឆ្នាំ១៩៩៨មក។ ចាប់ពីពេលនោះព្រះរាជាណាចក្រកម្ពុជាបានបោះជំហាន ទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ 

លោក​ បោន​ ប៊ិន​ បានបន្ថែមថា​ ៖​ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមជាតិ ដោយគ្មានការរើសអើងពីអតីតកាល ឬ និន្នាការនយោបាយឡើយ។ សន្តិភាព និងស្ថិរភាពនយោបាយ​ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។  

លោកបានអំពាវនាវ​ ដល់ពលរដ្ឋ​ បន្តខិតខំការពារថែរក្សាសមិទ្ធផល ដ៏ថ្លៃថ្លាដែលបានមកដោយលំបាក់​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ឱ្យបានគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។ លោកបន្តអំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ សូមទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រេីនទៅមុខបន្តទៀត។ 

លោក​ បោន​ ប៊ិន ថា គណបក្សប្រជាជនកម្ពុជា​នៅតែបន្តប្តេជ្ញាថែរក្សា និងបន្តកសាងប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើនក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀតឡើយ ព្រមទាំងការពារមាតុភូមិឲ្យបានគង់វង្សរឹងមាំជារៀងរហូតតទៅ៕​ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក