ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានសាខាគណបក្សនិងគណៈពង្រឹងខេត្តព្រៃវែងអំពាវនាវឱ្យសមាជិកនិងប្រជាជនទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា

ព្រៃវែង៖ តំណាងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងលោក នេត សាវឿន បានដឹកនាំ​ក្រុម​ការងារ​ចុះមូលដ្ឋានស្រុកស្វាយអន្ទរ​ និងស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ដើម្បីឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនបានបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស។

សមាជិក សមាជិកាក្រុមការងារគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក យ៉ាងច្រើនកុះករបានចូលរួមជាមួយលោក នេត សាវឿនសមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល អនុប្រធាន​ក្រុម​ការងារ​ចុះមូលដ្ឋាន និងជាប្រធាន​ក្រុម​ការងារ​ចុះមូលដ្ឋានស្រុកស្វាយអន្ទរ​ និងស្រុក​កញ្ជ្រៀចក្នុងយុទ្ធនាការនេះ ដោយមានការហែរក្បួនយ៉ាងអធឹកអធមតាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរ៉ីម៉ក់ ជាច្រើនគ្រឿងលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស។

ក្នុងយុទ្ធនាការនេះលោក ជា សុមេធី បានលើកឡើងថា៖ ក្រោមកិច្ចដឹកនាំសម្តេចតេជោ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជនកម្ពុជា​ បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ហើយសមិទ្ធផលមាននាពេលនេះគឺដោយសារគណបក្សប្រជាជនកម្ពុជា។

លោក ជា សុមេធី បានអំពាវនាដល់សមាជិកសមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលមានឈ្មោះបោះឆ្នោត ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំសង្កាត់របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក