ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកគាំទ្រអង់គ្លេសជាងពាក់កណ្តាល ភ្នាល់ថាមិនមែនអង់គ្លេស តែប្រទេសមួយនេះទេដែលជាជើងឯក EURO 2020

អង់គ្លេស៖ សឹងតែជាងពាក់កណ្តាលនៃចំនួនអ្នកគាំទ្ររបស់អង់គ្លេស ដែលបានត្រៀមខ្លួនទស្សនាការប្រកួត EURO 2020 នេះ ប៉ុន្តែបានដាក់លុយភ្នាល់ទៅលើវេបសាយនៅក្នុងអង់គ្លេសថា ក្រុមតោកំណាចរបស់គេទំនងជាមិនអាចក្លាយជាជើងឯកឡើយ ប៉ុន្តែផ្ទុយទៅវិញពួកគេបានទុកចិត្តខ្លាំងថា ក្រុមមាន់គកបារាំងឯណោះទេដែលនឹងគ្រងជើងឯក EURO ២០២០ ដែលលើកមកកាន់ឆ្នាំ ២០២១នេះ។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុន Entain ដែលជាក្រុមហ៊ុនភ្នាល់ធំបំផុតមួយនៅអង់គ្លេស ដោយដកស្រង់ចេញពីការភ្នាល់ជាង ៣លាននាក់។ 

អ៉ីតាលីជួបជាមួយតួកគីនាថ្ងៃសុក្រនេះ នឹងក្លាយទៅជាការប្រកួតបើកឆាក Euro ឆ្នាំ ២០២០ ដែលបានលើកពេល ខណៈដែលការប្រកួតជើងឯក EURO ឆ្នាំ ២០១៦ កន្លងទៅ បារាំងបានត្រឹមជើងឯករងប៉ុណ្ណោះ ក្រោយចាញ់ក្រុមព័រទុយហ្គាល់នាវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីរបស់ខ្លួន។ 

Entain ដែលជាក្រុមហ៊ុនគ្រប់គ្រងទៅលើវេបសាយធំៗដូចជា LadBroke, bwin, Coral និង Eurobet ​បញ្ជាក់ថា ២៨ភាគរយនៃការភ្នាល់របស់ខ្លួនបានទុកចិត្តថាបារាំងគឺជាជើងឯក EURO 2020 នេះ ហើយក្នងនោះអង់គ្លេស និងប៊ែលហ្សិកមានអ្នកភ្នាល់លើបារាំងនេះច្រើនជាងគេ។

មិនត្រឹមតែការភ្នាល់លើក្រុមបារាំងថាជាក្រុមគ្រងជើងឯកប៉ុណ្ណោះទេ ក្នុងចំណោមអ្នកចូលរួមទស្សន៍ទាយជាង ១,៥លាននាក់នោះ បានភ្នាល់ផងដែរថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane និងខ្សែប្រយុទ្ធប៊ែលហ្សិក និងក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ ២០២០នេះ។ គួរបញ្ជាក់ថាព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប EURO 2020 គ្រោងនឹងចាប់ផ្តើមយុទ្ធនាការស្វែងរកជើងឯករបស់ខ្លួនចាប់ពីថ្ងៃទី ១១ ខែមិថុនានេះ រហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក