រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញ អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៤រូប ដែលជាករណីឆ្លងរាលដាលក្នុងសហគន៍
(រដ្ឋបាលខេត្តកំពង់ស្ពឺ) : ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញ អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៤រូប ដែលជាករណីឆ្លងរាលដាលក្នុងសហគន៍ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ ជា ឃឿន ភេទស្រី អាយុ៤៥ មុខរបរ កម្មការិនីរោងចក្រសាប្រ៊ីណា
២-ឈ្មោះ ណែត ស្រីល័ក្ខ ភេទស្រី អាយុ២៧២ឆ្នាំ មុខរបរ នៅផ្ទះ
៣-ឈ្មោះ រ័ត្ន លីម ភេទស្រី អាយុ៥៤២ឆ្នាំ មុខរបរនៅផ្ទះ
៤-ឈ្មោះ អាង អ៉ីនឈ័រ ភេទស្រី អាយុ២ឆ្នាំ មុខរបរ នៅផ្ទះ
បុគ្គលទាំង ៤នាក់ខាងលើនេះស្នាក់នៅអាសយដ្ឋានស្នាក់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន់ជាបន្ទាន់ និង រួសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ។
ក្នុងករណីបងប្អូនមានបញ្ហាសុខភាពឬរោគសញ្ញាសង្ស័យផ្សេងៗសូមមេត្តាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ឬ មណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦៕