លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក វង សូត អញ្ជើញបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំ ក្នុងស្រុកពញាក្រែក

ត្បូងឃ្មុំ៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក វង សូត បានអញ្ជើញដឹកនាំសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាក្នុងការបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា។

លោក វង សូត ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលមានភាព ចាស់ទុំបំផុតនាឱកាសនេះ បានប្រាប់ដល់សមាជិក សមាជិកាបក្ស ដែលបានចូលរួមក្នុងយុទ្ធនាការនេះឱ្យប្រកាន់យកនូវភាពថ្លៃថ្នូរជានិច្ច ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវផងដែរដល់គណបក្សនយោបាយ បេក្ខជន រួមទាំងអ្នកគាំទ្រ ឱ្យគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការនៃ ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ 

ព្រមជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីទាំងអស់ ឱ្យប្រកាន់ជំហរអព្យាក្រឹត្យឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវថ្នល់ និងពេលវេលា ដើម្បីឱ្យគណបក្ស នយោបាយនីមួយៗអនុវត្តកម្មវិធីរបស់ខ្លួន និងការហែក្បួនឃោសនារបស់ពួកគេឱ្យប្រព្រឹត្តទៅដោយស្មើ ភាពគ្នា និងធានាថាគ្មានការរើសអើង ឬអំពើហិង្សាកើតឡើងឡើយ។ 

យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែ មិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជា ក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វ ផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត ដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។                

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម មានដូចជា៖ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១ម៉ឺន ១ពាន់ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ពាន់ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក