ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលប្រកាសយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៥ ដល់មន្ត្រីជួរមុខនិងក្រុមគោលដៅអាទិភាព

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីជូនព័ត៌មានស្ដីពីយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៥ ដល់មន្ត្រីជួរមុខនិងក្រុមគោលដៅអាទិភាព ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការនៅថ្នាក់ជាតិដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចហើយមានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលាកំណត់ដោយក្រសួងសុខាភិបាល។ 

ការប្រកាសនេះគឺត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោង ពោលគឺនៅថ្ងៃសុក្រ ទី២០ ខែឧសភា ក្រោយសារសំឡេងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពីការសម្រេចយល់ព្រមឱ្យគណៈកម្មាធិការចាក់វ៉ាក់សាំងចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៥។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថាមន្ទីរពេទ្យកាល់ម៉ែត្រ គឺសម្រាប់ចាក់វ៉ាក់សាំងជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យអង្គឌួងសម្រាប់ ឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ឬដូសជំរុញរួច ហើយមានគម្លាតយ៉ាងតិច ៣ខែឡើង។ 

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ និងកងទ័ពនៅថ្នាក់ជាតិ គ្រួសារកងទ័ព និងអតីតយុទ្ធជន នៅទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៤ រួច ហើយមានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៤ នឹងត្រូវរៀបចំចាត់ចែងចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដែលក្រសួងការពារ ជាតិនឹងចេញសេចក្តីជូនព័ត៌មានពីទីតាំង និងពេលវេលានៃការចាក់វ៉ាក់សាំងនេះជូនសាធារណជនជ្រាប។

អ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដោយរដ្ឋបាលរាជធានី-ខេត្ត ចំពោះមន្ត្រីសុខាភិបាលជួរមុខ (ទាំងរដ្ឋ និងឯកជន) និងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា រហូតដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដែលដល់វេនចាក់វ៉ាក់សាំងដូសទី៥ នឹងត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្ត។ 

ចំពោះមន្ត្រីសុខាភិបាលជួរមុខ (ទាំងរដ្ឋនិងឯកជន) និងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤រួច ហើយមានគម្លាតយ៉ាងតិច ៣ខែឡើង សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំចាត់ចែងនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥។

ចំពោះក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៥ ចាប់ពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំចាត់ចែង នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥។ គ្រប់រដ្ឋបាលរាជធានី-ខេត្តនីមួយៗ នឹងរៀបចំសេចក្ដីជូនព័ត៌មានពីកាលបរិច្ឆេទ និងទីតាំងចាក់វ៉ាក់សាំងដូសទី៥ នេះជូនសាធារណជនជ្រាបផងដែរ។ 

ចំពោះក្រុមគោលដៅដូចបានជម្រាបជូនខាងលើ ហើយត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ត្រូវភ្ជាប់ជាមួយ នូវឯកសាររួមមាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា (ចំពោះមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១)៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក