ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

រដ្ឋមន្រ្តីយុត្តិធម៌ថា ដើម្បីពង្រឹងច្បាប់ឱ្យបានល្អ ត្រូវការកែទម្រង់រើសបុគ្គលមានចំណេះវិជ្ជាធនធាន និងមានក្រមសីលធម៌វិជ្ជាជីវ:

បាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា ដើម្បីពង្រឹងច្បាប់ឲ្យបានល្អ គឺត្រូវកែទម្រង់រើសបុគ្គលមានចំណេះវិជ្ជាធនធានមនុស្សបណ្តុះបណ្តាលបន្ថែម និងត្រូវមានក្រមសីលធម៌វិជ្ជាជីវ:របស់បុគ្គលម្នាក់ៗធ្វើឲ្យបានល្អគឺចាំបាច់បំផុត និងលើកកម្ពស់គុណភាពនៃការកាត់ក្តីរបស់តុលាការ។

លោកថ្លែងបែបនេះក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបាត់ដំបងដោយ លោក ជុំ ស ជាប្រធានសាលាដំបងថ្មី ជំនួសលោក ជា វណ្ណ: ប្រធានចាស់ ត្រូវផ្លាស់ទៅជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២០ ខែឧសភានេះនៅសាលាដំបូងខេត្តបាត់ដំបង។

លោកបន្តថា៖ «កន្លងមកក៏ដូចជាបច្ចុប្បន្ន យើងមានមណ្ឌលយុត្តិធម៌នៅតាមក្រុង ស្រុក ដោយមានមុខងារជួយដោះស្រាយទំនាស់ផ្សេងៗក្រៅប្រព័ន្ធតុលាការ គឺបានជួយសម្រាល និងកាត់បន្ថយសំណុំរឿងមានច្រើន នៅតាមសាលាដំបូងខេត្តផងដែរ»។

ពាក់ព័ន្ធទៅនឹងការកែទម្រង់ច្បាប់តាមប្រព័ន្ធតុលាការនិងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋជាដើមបណ្តឹងនិងចុងបណ្តឹង ជួបការលំបាកក្នុងការចុះឡើងមានសភាពឆ្ងាយក្នុងការសោហ៊ុយធ្វើដំណើរ។ ដើម្បីការកាត់បន្ថយភាពលំបាកនេះហើយ ទើបរាជរដ្ឋាភិបាល ពិសេសក្រសួងយុត្តិធម៌ បានបង្កើតសាលាឧទ្ធរណ៍ថ្នាក់តំបន់បង្ខិតសេវាច្បាប់ ឱ្យនៅជិត ប្រជាពលរដ្ឋបំផុតសម្រាប់គាត់ត្រូវការរកសេវាច្បាប់ជួយដោះស្រាយ។

លោក កើត រិទ្ធ បានផ្តាំផ្ញើដល់ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលាទាំងអស់ បន្តធ្វើការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌផ្សេងៗ ធ្វើឲ្យបានល្អ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន និងមន្រ្តីក្រោមឱវាទឲ្យមានគុណភាព មានក្រមសីលធម៌វិជ្ជាជីវ:ឲ្យបានល្អត្រឹមត្រូវបំផុត និងធ្វើឲ្យប្រជាពលរដ្ឋយើងមានទំនុកចិត្តខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក