ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្រេចឱ្យចាក់វ៉ាក់សាំងដូសជំរុញទី៥ចាប់ពីដើមខែក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចយល់ព្រមឱ្យគណៈកម្មការចាក់វ៉ាក់សាំងឱ្យចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២តទៅ។ នេះបើតាមសារសំឡេងរបស់សម្ដេចតេជោ នារសៀលថ្ងៃសុក្រ ទី២០ ខែឧសភានេះ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលទ្ធផលដែលកម្ពុជាគ្មានអ្នកជំងឺកូវីដ-១៩ ទាំង១៤ថ្ងៃជាប់គ្នា និងថាអ្នកជំងឺកូវីដ-១៩ ដែលសម្រាកនៅមន្ទីរពេទ្យមានប្រមាណ១០នាក់ប៉ុណ្ណោះដែលនឹងត្រៀមចេញជាបន្តបន្ទាប់ផងដែរ លើកលែងតែអ្នកដែលមានជំងឺផ្សេងជាប់ខ្លួន។

ជាមួយគ្នានេះសម្ដេចតេជោ ក៏ទទួលបានរបាយការណ៍ពីក្រសួងសុខាភិបាលថា ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជោគជ័យជាលទ្ធផលគឺមិនត្រឹមតែកាត់បន្ថយជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ជំងឺផ្សេងទៀតដូចជាផ្ដាសាយធំក៏ថយទៅតាមនោះដែរ។

ជាមួយនឹងភាពជោគជ័យនេះ សម្ដេចតេជោ ក៏សម្រេចឱ្យគណៈកម្មាធិការចាក់វ៉ាក់សាំងទូទាំងប្រទេសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៥ ដល់អ្នកដែលបានទទួលដូសទី៤ ហើយចាប់ពីថ្ងៃទី៩ ខែក្រោយតទៅ ដែលមានដូចជាមន្ត្រី អ្នកការទូត អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការិនី។

ជាមួយគ្នាសម្ដេចក៏ជំរុញដល់ពលរដ្ឋឱ្យបន្តរក្សាស្ថានភាពដ៏ល្អប្រសើរនេះ ជាមួយនឹងការទៅទទួលវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។

សម្ដេចតេជោថា៖ «ជាមួយនឹងការទទួលយកវ៉ាក់សាំងអំពាវនាវឱ្យបងប្អូនជនរួមជាតិដែលទទួលបានដូសទី២ ហើយប្រញាប់ប្រញាល់មកទទួលដូសទី៣ ឯដូសទី៤ ក៏យើងនឹងបន្តហើយដូសទី៥ ដែលមានចំនួនប្រមាណមិនដល់កន្លះលាននាក់ទេគឺនឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី៩ ខែមិថុនានេះតទៅ»។

ព័ត៌មានលំអិតនៃការចាក់វ៉ាក់សាំងដូសទី៥ នឹងត្រូវគណៈកម្មការចាក់វ៉ាក់សាំងជម្រាបជូននាពេលក្រោយ។

បើតាមសម្ដេចតេជោ វ៉ាក់សាំងគឺមិនតែបានជួយការពារពីជំងឺកូវីដ-១៩ទេ តែក៏បានជួយឱ្យរួចផុតពីជំងឺផ្សេងៗទៀត។

នាវេលារំលងអាធ្រាតយប់នេះ សម្ដេចតេជោ នឹងធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសស្វីសដើម្បីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក World Economic forum។ សម្ដេចតេជោ បានបញ្ជាក់ថាសម្ដេចនឹងជួបប្រជាពលរដ្ឋខ្មែរដែលរស់នៅទ្វីបអឺរ៉ុបនៅទីនោះ និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកជួបសម្ដេចទទួលបានសេចក្ដីសុខ និងសប្បាយរីករាយក្នុងការធ្វើដំណើរ។

សម្ដេចតេជោ ចាត់ទុកថានេះគឺជាការសាមគ្គីភាពរវាងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស។ សម្ដេចតេជោ បានអរគុណចំពោះការគាំទ្រ និងបន្តចូលរួមរបស់ពលរដ្ឋក្នុងការថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក