ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋកម្ពុជាគាំទ្រចំណាត់ការបើកស៊ើបការអង្កេតរបស់អាមេរិកលើបុគ្គល អ៊ុក ទូច

ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញនូវការគាំទ្រចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកដែលថានឹងបើកការស៊ើបអង្កេតលើហេតុការណ៍ ១១ ឧសភា ២០២២ ដែលខ្មែរអាមេរិកាំង អ៊ុក ទូច ប្រើស្បែកជើងគប់តម្រង់មកលើនាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ធ្វើឡើងនៅសាលពិព័ណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ៍ ទី១៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សហអាមេរិកបកស្រាយចំពោះករណីគប់ស្បែកជើងមកលើថ្នាក់ដឹកនាំមួយ ថាតើវាជាសិទ្ធិបញ្ចេញមតិឬអំពើហិង្សា?

សម្ដេចតេជោបានថ្លែងថា៖ «បើសិនជាអាមេរិកចាត់ទុកថារឿងនេះជាសិទ្ធិបញ្ចេញមតិ ចឹងរឿងនេះនឹងកើតនៅគ្រប់ប្រទេសទាំងអស់រាប់ទាំងកម្ពុជា ចឹងក្រុមប្រឆាំងទាំងអស់ នឹងត្រូវក្បាលនឹងស្បែកជើង។ នៅលើពិភពលោកនេះគ្មានច្បាប់ទម្លាប់ទៀតទេ»។

ពីរថ្ងៃក្រោយមក ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានឱ្យ EAC News ដឹងថាទាក់ទងជាមួយនឹងឧប្បត្តិហេតុនៅថ្ងៃទី១១ ខែឧសភា សហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតដោយហ្មត់ចត់តាមច្បាប់របស់ខ្លួន។

លោក Chad ឆ្លើយថា៖ «សហរដ្ឋអាមេរិកយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងឥស្សរជនដែលមកទស្សនកិច្ចនៅអាមេរិកយ៉ាងយកចិត្តទុកដាក់បំផុត»។

ទាក់ទងនឹងករណីនេះពលរដ្ឋខ្មែរបានបង្ហាញការគាំទ្រ និងចង់ឃើញលទ្ធផលដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកចំពោះឥស្សរជនបរទេសដែលទៅទឹកដីរបស់ខ្លួន។

ពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យបាននិយាយក្នុងលក្ខខន្តសុំមិនបញ្ចេញឈ្មោះថា៖ «ខ្ញុំមានការគាំទ្រចំពោះការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ព្រោះអាមេរិកដែលគេរាល់គ្នាគេថាបិតាប្រជាធិបតេយ្យ យើងរាល់គ្នាគេថាជាអ្នកខាងច្បាប់ខាងទម្លាប់អញ្ចឹងអាមេរិកត្រូវតែស៊ើបអង្កេត។ ហើយត្រូវតែចាប់បុគ្គលនោះផ្ដន្ទាទោសឱ្យទាល់តែបាន មិនអាចលើកលែងទោសឱ្យបានទេ ទោះជាអាមេរិកថាអាហ្នឹងជាសិទ្ធិបញ្ចេញមតិគ្រាន់តែហៅមកសុំទោសអញ្ចឹងរួចខ្លួនប្រជាពលរដ្ឋរាប់លាននាក់គេគប់ក្បាលអ្នកណាហ្នឹងស្បែកជើងរួចហើយមកសុំទោស រួចខ្លួនបាត់ហើយអញ្ចឹងនោះ»។

ពលរដ្ឋខ្មែរម្នាក់ទៀតរស់នៅខេត្តបន្ទាយមានជ័យក៏បានបញ្ចេញយោបល់ស្រដៀងគ្នានេះដែរថា៖ «ចំណាត់ការនេះខ្ញុំគាំទ្រ១០០% ខ្ញុំចង់ឱ្យសហរដ្ឋអាមេរិកអនុវត្តន៍ច្បាប់ឱ្យឃើញថាបុគ្គលហ្នឹងជាបុគ្គលខុសច្បាប់ដោយសារខ្ញុំមើលឃើញថាទូតអាមេរិក។ […] ខ្ញុំគាំទ្រសហរដ្ឋអាមេរិកហ្នឹងធ្វើការស៊ើបអង្កេតហើយដាក់ទោសទៅតាមច្បាប់របស់អាមេរិក។ ឧទាហរណ៍ច្បាប់អាមេរិកចែងថាអ្នកគប់ អ្នកមានចេតនាចង់អញ្ចឹង ច្បាប់ទៅជាប់គុកប៉ុន្មានឆ្នាំត្រូវធ្វើតាមហ្នឹងទៅចុះព្រោះច្បាប់ប្រទេសមួយៗវាមានខុសគ្នា។ តែខ្ញុំសូមបញ្ជាក់ឡើងវិញបើនៅស្រុកខ្មែរបុគ្គលហ្នឹងមិនអាចធ្វើអញ្ចឹងបានទេព្រោះវាជាកិត្តិយសរបស់បុគ្គលមួយៗ»។

ពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ លោក ជុំ វាសនា ថា៖ «ពេលដែលខ្ញុំមើលព័ត៌មានឃើញថា សហរដ្ឋអាមេរិកនឹងស៊ើបអង្កេតលើរឿងនេះ ខ្ញុំសប្បាយចិត្ត មូលហេតុដែលសប្បាយចិត្តព្រោះបុគ្គលម្នាក់ហ្នឹងគាត់មើលងាយ ថ្នាក់ដឹកនាំរបស់ខ្មែរ ខ្ញុំសប្បាយចិត្តដែលឮថាស្ថានទូតនឹងមានចំណាត់ការលើរឿងហ្នឹង»។


លោក អ៊ុក ផា អ្នករត់រម៉កកង់បី៖ «បញ្ហាការគប់ទៅលើនាយករដ្ឋមន្ត្រី បញ្ហាគឺនៅលើច្បាប់ប្រទេសបិតាប្រជាធិបតេយ្យ(អាមេរិក) បើសិនជារំលោភសិទ្ធិឬប្រើអំពើងហិង្សាណាមួយ ចឹងស៊ីសងលើច្បាប់លើប្រទេសនោះត្រូវអនុវត្តបែបមិចអី ចឹងខ្ញុំសំណូមពរឱ្យសហរដ្ឋអាមេរិកប្រើនីតិវិធីយ៉ាងមិចលើជនដែលប្រើអំពើហិង្សាទៅតាមផ្លូវច្បាប់»។


ស្ថាបនិកនិងជានាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលជិវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ លោក ម៉ី សាម៉ីត៖ «ក៏ជាមុខមាត់របស់សហរដ្ឋអាមេរិកដែលព្រោះអីកាលណាគាត់មិនចាត់វិធានការអីមួយបានន័យថាសហរដ្ឋអាមេរិកខ្សោយទៅលើការការពារសន្ដិសុខទៅលើកងអង្គរក្សដែលការពារតំណាងប្រទេសនីមួយៗ។ ចុះបើមានបញ្ហាហ្នឹងក្រោយៗទៀតសហរដ្ឋអាមេរិកមិនចាត់វិធានការថ្នាក់ដឹកនាំទាំងអាស៊ាន ឬពិភពលោកគេក៏ក្រែងរអែងធ្វើទស្សនកិច្ចទៅអាមេរិកដែរ។ អញ្ចឹងអាមេរិកគួរតែចាត់វិធានការ»។


ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះពលរដ្ឋកម្ពុជាជាច្រើនបានស្នើដល់អាមេរិកឱ្យមានវិធានការច្បាប់ឱ្យលើបុគ្គល អ៊ុក ទូច ដើម្បីជាការបង្ហាញការយកចិត្តទុករបស់អាមេរិកចំពោះការការពារដល់ឥស្សរជនបរទេសដែលខ្លួនបានអញ្ជើញ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញលោក សុខ វិបុល៖ «ខ្ញុំបាទមិនពេញចិត្តនូវទង្វើរបស់លោក អ៊ុក ទូច ដែលជាបុគ្គលគ្មានសីលធម៌ ដែលធ្វើមកលើសម្តេច ហើយសូមឱ្យសហរដ្ឋអាមេរិកមានវិធានការចំពោះបុគ្គលនេះ និងអនុវត្តតាមច្បាប់របស់សហរដ្ឋអាមេរិក ហើយខ្ញុំសូមស្នើរសុំដល់សហរដ្ឋអាមេរិក ប្រសិនបើលើកក្រោយមានការប្រជុំទៀត សូមឱ្យសហរដ្ឋអាមេរិកជួយការពារថ្នាក់ដឹកនាំ ឱ្យបានតឹងរឹងជាងហ្នឹងផង»។


ពលរដ្ឋរស់នៅរាជធានីភ្នំពេញលោក ប៊ុនឡេង អាយុ២៩ឆ្នាំ៖ «ក្នុងនាមខ្ញុំជាពលរដ្ឋ បើយើងនិយាយពីជ្រុងនៃសីលធម៌ យើងអាចនិយាយថាទាក់ទងជាមួយនឹងសកម្មភាពនេះគឺជា សកម្មភាពអសីលធម៌ ក្នុងនាមប្រទេសយើងជាប្រទេសដែលមានអរិយធម៌រុងរឿង ហើយមានទំនៀមទម្លាប់ល្អប្រពៃ ទាក់ទងជាមួយការចេះគោរពចេះឲ្យតម្លៃគ្នា មិនថាតែថ្នាក់ដឹកនាំទេ សូម្បីតែសាមញ្ញជនសម្រាប់អំពើនេះក៏យើងមិនអាចទទួលយកបានដែរ។ […] សម្រាប់សហរដ្ឋអាមេរិកជាទូទៅគឺគេមានច្បាប់របស់គេ ហើយក្នុងរូបភាពនៃការអនុវត្តបែបណា អាហ្នឹងជាកាតព្វកិច្ចក៏ដូចជាសិទ្ធិរបស់ប្រទេសដែលគាត់កំពុងតែស្នាក់នៅ»។


និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិកញ្ញា សំរេច អមរា៖ «ប្រសិនបើអាមេរិកធ្វើឱ្យរឿងគប់ស្បែកជើងនេះកាន់តែល្បី បែបនេះដោយមិនធ្វើអ្វីសោះនោះ គឺវាមិនសមស្របទេ ហើយវានឹងមិនបញ្ជាក់ថាសហរដ្ឋអាមេរិកជារដ្ឋប្រជាធិបតេយ្យ ពិតប្រាកដនោះទេ និងមិនបញ្ជាក់ថាសហរដ្ឋអាមេរិកអាចការពារសន្តិសុខពិតប្រាកដសម្រាប់ប្រជាជន និងពិភពលោក»។

ប្រធានសមាគមតន្ត្រីសំនៀងជនពិការលោក ចាប តូ៖ «យើងខ្ញុំទាំងអស់គ្នា សុំសំណូមពរទៅកាន់រដ្ឋបាលសហរដ្ឋអាមេរិក គួរតែចាត់វិធានការទៅលើ បុគ្គលអ៊ុក ទូច ហ្នឹងដើម្បីឲ្យគាត់ទទួលខុសត្រូវខំពោះមុខច្បាប់ ព្រោះយើង (សហរដ្ឋអាមេរិក) គេហៅថាមាតាប្រជាធិបតេយ្យហើយ ចុះបើយើងអត់ចាត់ការ យើងអត់ធ្វើចុះប្រសិនបើថ្នាក់ដឹកនាំក្រោយៗលោកអញ្ជើញទៅ ចុះប្រសិនជាមានបញ្ហាលើកទីពីរ លើកទីបី បន្តទៀតទៅ សួរថាសហរដ្ឋអាមេរិកនៅតែប្រើពាក្យថាមាតាប្រជាធិបតេយ្យម៉េចបាន» ។


ពលរដ្ឋខ្មែរអាមេរិកក៏បង្ហាញការមិនគាំទ្រចំពោះសកម្មភាពរបស់លោក អ៊ុក ទូច ផងដែរ។ 

ខ្មែរអាមេរិកាំង រស់នៅសហរដ្ឋអាមេរិក អ្នកស្រី Kimberly Mingo បាននិយាយថា សេរីភាពនៃការបញ្ចេញមតិអនុវត្តចំពោះខ្លួនឯងតែប៉ុណ្ណោះ។ វាក្លាយជាបទឧក្រិដ្ឋនៅពេលវារំលោភលើសេរីភាពរបស់អ្នកដទៃ។ នាងបានផ្តល់ឧទាហរណ៍ជាច្រើនរួមទាំងសិល្បៈគំនូរជីវចលទល់នឹងការបំផ្លិចបំផ្លាញ។

អ្នកស្រី Kimberly Mingo ថា៖ «ខ្ញុំផ្ទាល់យល់ឃើញថាវាជាអំពើហឹង្សា។ សេរីភាពនៃការបញ្ចេញមតិគឺជាកន្លែងដែលអ្នកមានសមត្ថភាពក្នុងការបញ្ចេញមតិដោយខ្លួនឯងក្នុងលក្ខណៈមួយចំនួន ប៉ុន្តែតាមពិតសេរីភាពគ្មានទេ នៅពេលដែលវារំលោភលើសេរីភាពរបស់អ្នកដទៃ។ ដូច្នេះឧទាហរណ៍ ការបញ្ចេញមតិសេរីភាពគឺជា ដូចជាសិល្បៈ អ្នកអាចសាក់ដោយខ្លួនឯង អ្នកអាចចាក់ចោះ អ្នកអាចលាបសក់របស់អ្នកបានគ្រប់ពណ៌។ នោះគឺជាសេរីភាពនៃការបញ្ចេញមតិ អ្នកអាចស្លៀកពាក់ខុសៗគ្នា នោះគឺជាសេរីភាពនៃការបញ្ចេញមតិ។ អ្នកអាចឆ្លាក់រូបចម្លាក់សិល្បៈដែលជានិមិត្តសញ្ញាអ្វីមួយ នោះគឺជាសេរីភាពនៃការបញ្ចេញមតិ។ ប៉ុន្តែពេលដែលអ្នកចូលប៉ះពាល់ដល់កន្លែងផ្ទាល់ខ្លួនរបស់អ្នកដ៏ទៃ ឬប៉ះនរណាម្នាក់ ឬប៉ះពាល់ដល់បុគ្គលនោះតាមរបៀបនោះ។ ចំពោះខ្ញុំវាគឺជាអំពើហឹង្សា គឺជាការវាយដំ។ ទោះបីស្បែកជើងមិនបានវាយនាយករដ្ឋមន្ត្រីក៏ដោយ។ ការដែលគាត់ចង់គប់នាយករដ្ឋមន្ត្រីអាចចាត់ទុកថាជាការវាយប្រហារហើយ»។

ក្រមសហរដ្ឋអាមេរិក ក្នុងគន្ថី១៨ ផ្នែកទី១១២ មានចែងអំពីការការពារជាពិសេសចំពោះ «មន្ត្រីបរទេស ភ្ញៀវផ្លូវការ និងជនការពារដោយអន្តរជាតិ»។ សាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Columbia Law School លោក Daniel C. Richman បានលើកឡើងថា បុគ្គលណាដែលប្រព្រឹត្តអំពើ "ហិង្សា (Assault), វាយ (Strike), បង្ករបួសស្នាម (Wound), ឃុំឃាំង (Imprisoned) ឬបង្កហិង្សា (Offer Violence)" ចំពោះមន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ អាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ឬត្រូវទទួលទោសទាំងពីរនេះរួមគ្នា ទាំងទោសពិន័យ ទាំងទោសដាក់ពន្ធនាគារ។ ប្រសិនបើទង្វើនៃការគប់ស្បែកជើង (ប៉ុន្តែគប់មិនត្រូវ) មិនទាន់គ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសពីបទអំពើហិង្សាក៏ដោយចុះ, ក៏តុលាការនៅតែសម្រេចថា ជននោះអាចនឹងមានទោសពីបទបំពានចំពោះមន្រ្តីបរទេស ឬរំខានមិនឱ្យមន្រ្តីនោះបំពេញការងាររបស់ខ្លួនបានដែរ ដែលបទល្មើសនេះអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៦ខែឬពិន័យជាប្រាក់។ 

ប្រជាពលរដ្ឋខ្មែរទន្ទឹងរង់ចាំនូវចំណាត់របស់សហរដ្ឋអាមេរិក ទៅលើករណីនេះ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះភ្ញៀវរបស់ខ្លួន ក៏ដូចជាប៉ះប៉ូវនូវកិត្តិយសជាតិកម្ពុជាដែលបុគ្គល អ៊ុក ទូច បានប្រមាថ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក