ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការពាណិជ្ជកម្មពិភពលោក ចាប់ផ្តើមកិច្ចពិភាក្សាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ស្របពេលមានការចម្រូងចម្រាស់លើច្បាប់កម្មសិទ្ធិបញ្ញា

ពិភពលោក៖ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) បានព្រមព្រៀងកាលពីថ្ងៃពុធកន្លងទៅ អំពីការបើកការចរចាជាផ្លូវការមួយស្តីពីផែនការក្នុងការបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ ទៅដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែជួបប្រទះបញ្ហាមួយចំនួនពោលគឺពាក់ព័ន្ធទៅនឹងការខ្វែងគំនិតគ្នាលើកម្មសិទ្ធិបញ្ញា។

ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលគាំទ្រដោយប្រទេសមួយចំនួនផ្សេងទៀត បានជំរុញឱ្យមាននូវការលះបង់ការទាមទារនូវកម្មសិទ្ធិបញ្ញារយៈពេល ៨ខែបណ្តោះអាសន្នសិន ទៅលើវ៉ាក់សាំង និងការព្យាបាលនានាពាក់ព័ន្ធនឹងកូវីដ-១៩។ ការទាមទារនេះបានធ្វើឡើង ក្នុងគោលបំណងជំរុញឱ្យរោងចក្រក្នុងស្រុកនានាអាចបង្កើននូវការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន និងជាដំណោះស្រាយ ក៏ដូចជាការឆ្លើយតបចាំបាច់ទៅនឹងបញ្ហាដែលគេហៅថា ភាពមិនស្មើគ្នានៃការផ្គត់ផ្គង់វ៉ាក់សាំងទៅបណ្តាប្រទេសនីមួយៗជុំវិញពិភពលោក។ 

ប្រទេសអភិវឌ្ឍន៍ដែលជាមូលដ្ឋាននៃក្រុមហ៊ុនឱសថធំៗជាច្រើនបានជំទាស់នឹងការលើកឡើង ដោយលើកហេតុផលថាការលះបង់កម្មសិទ្ធិបញ្ញានេះនឹងមិនជម្រុញសង្វាក់ផលិតកម្មឱ្យមានការកើនឡើងនោះឡើយ ផ្ទុយទៅវិញ វាអាចធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ការស្រាវជ្រាវនិងការអភិវឌ្ឍនាពេលអនាគតលើវ៉ាក់សាំងនិងការព្យាបាលកូវីដ-១៩។

មន្ត្រីពាណិជ្ជកម្មទីក្រុងហ្សឺណែវបាននិយាយថា​ សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកបានយល់ព្រមចាប់ផ្តើមការពិភាក្សានៅថ្ងៃទី ១៧ ខែមិថុនាខាងមុខនេះ ដើម្បីកំណត់ទម្រង់នៃការចរចានិងដើម្បីបង្កើតរបាយការណ៍ដែលបង្ហាញពីវឌ្ឍនភាពរបស់ពួកគេស្តីពីផែនការផ្គត់ផ្គង់វ៉ាក់សាំងនៅត្រឹមថ្ងៃទី ២១-២២ ខែកក្កដាក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាទូទៅនៃអង្គការពាណិជ្ជកម្មពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក