ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ ជាភ័ព្វសំណាងណាស់ដែលប្រជាជនកម្ពុជាបានឆ្លងផុតមហន្តរាយនៃអតីតកាលដ៏ខ្មៅងងឹត

កំពង់ចាម៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកនូវការលំបាក និងឈឺចាប់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ត្រូវបានរបប ប៉ុល ពត ធ្វើទុក្ខបុកម្នេញ និងកាប់សម្លាប់។ ទោះជាយ៉ាងណាភាពខ្មៅងងឹតនេះត្រូវបានគណបក្សប្រជាជនកម្ពុជា តស៊ូរំដោះពលរដ្ឋចេញផុតពីមហន្តរាយនេះ ដែលបង្កើននូវសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ លោកថ្លែងបែបនេះក្នុងពេលចុះសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែប្រវែង ២៧,៩៧ គីឡូម៉ែតនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនៃការចុះសម្ពោធនេះផងដែរ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃនេះជាទិវាជាតិនៃការចងចាំ ដែលជាការរព្ញកនឹកឃើញនូវអតីតកាលនៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងនៅក្នុងរបបប៉ុលពត។ លោកបន្ថែមថាមហោសោដនាដកម្មនេះ គឺជាការស្លាប់ដោយមិនអស់ចិត្ត និងអយុត្តិធម៌បំផុត។

ទោះជាយ៉ាងណាលោកថា ជាភ័ព្វសំណាងដែលក្រោយមកប្រជាជនកម្ពុជាបានធ្វើដំណើរឆ្លងផុតមហន្តរាយនៃអតីតកាលដ៏ខ្មៅងងឹតនេះតាមរយៈពលិកម្មតស៊ូរំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តរស់នៅប្រកបដោយសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ ក្រោមការបន្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានទទួលការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។

លោកបាន រម្លឹកពីគុណសម្បត្តិនៃសន្ដិភាព ដែលនាំនូវភាពរីកចំរើន និងការអភិវឌ្ឍនៅកម្ពុជាមកដល់បច្ចុប្បន្ន ដោយលោកបានជំរុញឱ្យពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារនូវសមិទ្ធភាពទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញាដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតមានឡើងសាជាថ្មី ជាពិសេសគឺខិតខំរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ។

លោកថា៖ «ជាទិដ្ឋភាពរួមនៅទូទាំងប្រទេស ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលជាច្រើន រួមមានផ្លូវ ថ្នល់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាដើម ដែលកើតចេញពីស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានកែប្រែស្ថានភាពដ៏លំបាកពីអតីតកាល មកជាភាពស្រណុកសុខស្រួលដូចពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធភាពទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញាដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតមានឡើងសាជាថ្មី ជាពិសេសការខិតខំរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ»។

របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍ខ្លួន នឹងបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងទីក្រុងភ្នំពេញឆ្នាំ១៩៧៥។ ក្រោយពីបានគ្រប់គ្រងខ្មែរក្រហមបានប្រើនយោបាយកាប់សម្លាប់ និងបង្ខិតបង្ខំពលរដ្ឋឱ្យធ្វើការហួសកម្លាំង កែប្រែស្ដង់ដារនៃការរស់របស់ពលរដ្ឋទាំងស្រុង។

ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា ទិវាចងកំហឹង។ ទិវានេះត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញកាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក