ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេនិងមានអ្នកជំងឺជាសះស្បើយចំនួន៣នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,២០១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕