ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិជ្រើសរើសជីវភាពនយោបាយទៅតាមការពេញចិត្ត្ត និងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណរាម ហៅវត្តក្រែក ស្ថិតក្នុងភូមិក្រែកត្បូងឃ្មុំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

លោករដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ដើម្បីបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក វង សូត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញនិងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។ ជាក់ស្ដែង សាលាបាលីដែលត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ អស់ជិត៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ថែមទាំងវិស័យពុទ្ធិចក្រ មានសមិទ្ធផលនានាដែលកំពុងរីកដូចផ្សិតបណ្តាលវត្តអារាម ទាំងអស់នេះគឺកើតចេញពីកត្តាសន្តិភាព។

ទន្ទឹមនឹងនេះ លោកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារ និងថែរទាំសុខភាពតាមគ្រួសារឲ្យល្អ ហើយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ប្រសិនបើបងប្អូនបានចាក់ដូសទី១ ដូសទី២រួច ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត ដើម្បីទប់ស្កាត់ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក