វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្តេច ហេង សំរិន នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗនៅអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ព្រឹកស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “អាគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យុទ័រ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របង ខ្លោងទ្វារថ្មី និងការជួសជុលអាគារសិក្សាចាស់ចំនួន ៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។

សមិទ្ធផលទាំងអស់នេះជាអំណោយបស់សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនិងសម្បុរសជនជាច្រើនទៀត ក្នុងការចូលរួមអភិវឌ្ឍន៍តំបន់អន្លង់ជ្រៃ ក៏ដូចជាស្រុកពញាក្រែកទាំងមូល បានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍលើគ្រប់វិស័យទាំងខាងពុទ្ធចក្រនិងអាណាចក្រ។

សមិទ្ធផលជាច្រើនដែលបានកំពុងលេចរូបរាងនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសកើតមានឡើងក្រោមម្លប់សុខសន្តិភាព។ សុខសន្តិភាពជាកក្តាចំបាច់បំផុតនៅក្នុងការភិវឌ្ឍប្រទេសជាតិ។ បើគ្មានសន្តិភាពទេ ពិតណាស់យើងគ្មានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសារយើងឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក