ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បានផ្លាស់ប្តូរទស្សនៈលើបញ្ហាការពារជាតិ និងសន្តិសុខតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់

ភ្នំពេញ៖ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបញ្ចប់ជាមួយនឹងលទ្ធផលជោគជ័យហើយកាលពីថ្ងៃពុធ ទី១៨ ខែឧសភានេះ។

ទីប្រឹក្សាពិសេសរដ្ឋមន្ត្រីការពារជាតិ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេស ដែលជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក ឧត្តមសេនីយ៍ ឈឹម សុវត្ថិ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ឆ្នាំ២០២២ បានរៀបចំឡើងក្រោមប្រធានបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើបញ្ហាការពារជាតិ និងសន្តិសុខតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់ និងបានកត់សម្គាល់នូវទស្សនៈរួមមួយចំនួនដែលថា អាស៊ានត្រូវប្រឈមនឹងសន្តិសុខមិនប្រពៃណី ដូចជាអំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ សន្តិសុខលម្ហសមុទ្រ និង គ្រោះមហន្តរាយធម្មជាតិ ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ដែលបានជះឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពមនុស្សជាតិ និងសេដ្ឋកិច្ចពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំនៅតែចាត់ទុកវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ជាវេទិកាសំខាន់ក្នុងការពិភាក្សា និងពិគ្រោះយោបល់ពាក់ព័ន្ធវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងដាក់ចេញនូវគោលការណ៍អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់។ ប្រទេសទាំងអស់នៅតែគាំទ្រដល់មជ្ឈភាពអាស៊ាន និងតួនាទីស្នូលរបស់អាស៊ាន ក្នុងការនិម្មាបនកម្មតំបន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិនៅថ្ងៃព្រហស្បតិ៍ទៅ១៩ ខែឧសភានេះ។

អំឡុងពេលនៃកិច្ចប្រជុំ កម្ពុជាបានផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ ដែលជាឯកសារសមិទ្ធផលមួយនៃអាទិភាពទាំង៦របស់ក្រសួងការពារជាតិសម្រាប់ការធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២។

ប្រតិភូឧត្តមមន្ត្រីការពារជាតិអាស៊ានបានចូលជួបសម្តែងការគួរសមជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ និងបានទទួល នូវទស្សនាទានសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការរៀបចំការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និង កិច្ចប្រជុំឆ្នាំ២០២២។

ស្របពេលនៃកិច្ចប្រជុំនេះ ក៏មានជំនួបទ្វេភាគីសរុបចំនួន៤១រវាងប្រតិភូបណ្តាប្រទេសដែលបានមកចូលរួម កិច្ចប្រជុំ ADSOM-Plus នេះ (ក្នុងនោះ កម្ពុជាបានជួបប្រជុំទ្វេភាគីចំនួន១៨) ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗទាំង ក្នុងតំបន់ និងសកលលោក ក៏ដូចជាដើម្បីសម្របសម្រួលការងាររសម្រាប់រៀបចំកិច្ចប្រជុំ ADMM និង ADMM-បូក នាពេលខាងមុខ។

រាល់ខ្លឹមសារដែលបានសម្រេចដោយឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក គឺជាការប្រុងប្រៀបសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូកលើកទី៩ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក