ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្ដីសេដ្ឋកិច្ចអាស៊ាន ពិភាក្សាលើរបៀបវារៈចំនួន៦

ឥណ្ឌូនេស៊ី៖ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) ត្រូវបានប្រព្រឹត្តិទៅនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១៨ ខែឧសភានេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំពិសេសនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សានិងផ្តោះប្តូរមតិយោបល់រវាងប្រទេសសមាជិកអាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់ឬប្រយោលមកលើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេលដែលអាស៊ានកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅស្របពេលដែលស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ បានថមថយចុះ និងមានការលើកលែងការរឹតត្បិតចំពោះការធ្វើដំណើរនៅតាមបណ្តាប្រទេសអាស៊ាន។

របៀបវារៈសំខាន់ៗមួយចំនួន៦ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពិសេសនេះរួមមាន៖ ស្ថានភាពសេដ្ឋកិច្ចសកល បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ការត្រៀមរបស់អាស៊ានសម្រាប់សន្និសីទរដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក វិធានការនានាផ្នែកបរិស្ថាននិងបម្រែបម្រួលអាកាសធាតុដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម គំនិតផ្តួចផ្តើមក្នុងទម្រង់ជាគម្រោងអាស៊ាន និងបញ្ហាផ្សេងៗទៀត។

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២លោក ប៉ាន សូរស័ក្ដិ ថា អង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងការពិភាក្សា ទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក