វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កីឡាការិនីបាល់ទះម្នាក់ រងការពិន័យក្រោយបញ្ចេញកាយវិការលើភ្នែកបែបរើសអើង

អ៉ីតាលី៖ កីឡាការិនីបាល់ទះសញ្ជាតិស៊ែបម្នាក់ ត្រូវបានរងការពិន័យមិនឱ្យចូលលេងក្នុងការប្រកួតបន្ទាប់ចំនួន ២ប្រកួត បន្ទាប់ពីកីឡាការិនីនោះ បានបង្ហាញសញ្ញាណនៃការរើសអើងមួយក្នុងការប្រកួតទល់នឹងក្រុមកីឡាការិនីថៃកាលពីសប្តាហ៍មុន។ 

ការចោទប្រកាន់បានកើតឡើង ក្រោយពីមានការបញ្ចេញនូវវីដេអូខ្លីមួយ ដែលកីឡាការិនី Sanja Djurdjevicn បានប្រើម្រាមដៃរបស់នាងមកទាញភ្នែកឱ្យតឹង ដែលកាយវិការខាងលើនេះកន្លងមកត្រូវបានគេចាត់ទុកថា ជាកាយវិការបែបចម្អក និងបង្ហាញការរើសអើងទៅលើជនជាតិអាស៊ី។

យ៉ាងណាក្តី ក្រោយមកកីឡាការិនី Sanja Djurdjevicn បានចេញមុខសុំទោសព្រមគ្នាជាមួយសហព័ន្ធបាល់ទះស៊ែប ដោយសហព័ន្ធបាល់សុំអភ័យទោស និងបានហៅហេតុការណ៍នេះថាជា "ការយល់ច្រឡំធម្មតាមួយ"។ មិនត្រឹមតែសូមអភ័យទោសប៉ុណ្ណោះទេ សហព័ន្ធបាល់ទះស៊ែប ត្រូវបង់ប្រាក់ផាកពិន័យចំនួន ២០,០០០ស្វីសហ្វ្រង់ (ស្មើនឹង ២២,៣៩២ដុល្លារអាមេរិក)​ ខណៈកីឡាការិនី Djurdjevicn នឹងត្រូវអវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុមកីឡាការិនីប៊ែលហ្សិក និងកាណាដាក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទះនារី Volleyball Nations League។

ក្នុងនោះផងដែរ ប្រាក់ពិន័យខាងលើត្រូវបានសហព័ន្ធបាល់ទះអន្តរជាតិ International Volleyball Federation (FIVB) បរិច្ចាគសម្រាប់បុព្វហេតុសម្រាប់ដោះស្រាយវិវាទ និងឥរិយាបទរើសអើង និង/ឬផ្តល់ជាមូលនិធិដល់កម្មវិធីអប់រំស្តីពីការបង្វែរចំណាប់អារម្មណ៍ខាងវប្បធម៌សម្រាប់ក្រុមគ្រួសារបាល់ទះពិភពលោក៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក