ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជួបជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស Aung Naing Oo ដើម្បីលើកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ

ប្រទេសឥណ្ឌូនេស៊ី៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសមីយ៉ាន់ម៉ាលោក Aung Naing Oo នៅថ្ងៃពុធ ទី១៨ ខែឧសភា នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្កិ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី AUNG NAING Oo ដែលបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២។

រដ្ឋមន្ត្រីកម្ពុជា-មីយ៉ាន់ម៉ា បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌតំបន់ និងទ្វេភាគី សំដៅលើកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Aung Naing Oo បានកោតសរសើរកម្ពុជាពីភាពជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ។ លោករដ្ឋមន្ត្រី Aung Naing Oo មានបំណងពន្លឿនការបញ្ចប់ការពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្តីពីវិនិយោគរវាងកម្ពុជា-មីយ៉ាន់ម៉ា និងការចរចារកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (The Double Taxation Avoidance Agreement)។

រដ្ឋមន្រ្តីទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក