ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរមីន និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងធ្វើជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីននៅថ្ងៃទី២០ ខែឧសភា

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ និង ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Pablo Kang នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន (High-Level Dialogue on Mine Action) ជាមួយសហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ក្នុងគោលបំណងដើម្បីពង្រីក និងលើកកម្ពស់ភាពជាដៃគូឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ ២០២៥។

ការរៀបចំវេទិកានេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពី Sofitel Angkor Phokeethra Golf and Spa Resort, Neak Poan Home Center, Ashley Furniture Homestore, Villa Asaliah, Ostra Seafood និង Prince Foundation។

វេទិកានេះ មាននឹងផ្តល់ជូនដល់សហគមន៍ផ្តល់ជំនួយវិស័យមីននៅកម្ពុជា រួមទាំងវិស័យឯកជន លើកពីចំណាប់អារម្មណ៍ ការតាំងចិត្ត និងឆន្ទៈក្នុងការបន្តគាំទ្រដល់វិស័យមីនកម្ពុជាតទៅមុខទៀត ក្នុងនោះបានផ្តោតសំខាន់លើ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីជម្រុញការប្រើប្រាស់ជំនួយសម្រាប់វិស័យសកម្មភាពមីន និងកម្មវិធីសកម្មភាពមីន ឱ្យស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ RGC កាន់តែទូលំទូលាយ ការ បង្ហាញគំនិតផ្តួចផ្តើមសម្រាប់ការពិចារណា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសកម្មភាពមីន (NMAS) ២០១៨-២០២៥ និងកំណត់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលធនធានដែលត្រូវការ សម្រាប់ការអនុវត្ត NMAS ។

សូមបញ្ជាក់ថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងតំបន់ដែលអូសបន្លាយជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨ ព្រមទាំងបានបង្កឲ្យមនុស្សស្លាប់ របួស និងពិការប្រមាណជិត ៦៥.០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៧៩។ ទោះបីជាចំនួនអ្នកស្លាប់និងរបួសប្រចាំឆ្នាំត្រូវបានកាត់បន្ថយពី ៤៣២០ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ ក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏ប្រទេសកម្ពុជាមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

ទោះបីជាមានការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ ផ្ទៃដីប្រហែល ២០០០ គីឡូម៉ែត្រក្រឡា នៅតែមានការគម្រាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិតត្រឹមខែមេសា ឆ្នាំ២០២២។ ក្នុងនោះផលប៉ះពាល់ដោយសារគ្រាប់មីននៅតែមាននៅក្នុង ២២ ក្នុងចំណោម ២៥ ខេត្ត លើផ្ទៃដីប្រមាណ ៧៣៥ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងទំហំទីលានបាល់ទាត់ជិត ១៤០,000 ដង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក