ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ជំរុញឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅប្រទេសឥណ្ឌាឱ្យជំរុញការហោះហើរត្រង់មកកាន់កម្ពុជាដោយថា ប្រទេសកម្ពុជាបានទទួលជើងហោះហើរបរទេសឡើងវិញ និងថាមានលក្ខខណ្ឌងាយស្រួលច្រើនសម្រាប់អ្នកទេសចរណ៍មកធ្វើដំណើរកម្សាន្ត។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូពីចំងាយនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រាម៉ូឌី ថាការហោះហើរត្រង់រវាងឥណ្ឌាមកភ្នំពេញ និងឥណ្ឌាមកសៀមរាប នឹងជំរុញខ្លាំងដល់វិស័យទេសចរណ៍ប្រទេសទាំងពីរ។ សម្ដេចបញ្ជាក់ប្រាប់លោក ម៉ូឌី ថាអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងហើយនឹងគ្មានការធ្វើតេស្តរកជំងឹកូវីដ-១៩ នោះទេពេលមកទាំង PCR និង RAPID TEST។

កាលពីខែមីនា ឆ្នាំ២០២២ ក្នុងជំនួបជាមួយអភិបាលខេត្តព្រះសីហនុ ពេលនោះឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី Devyani Uttam Khobragade បានលើកឡើងពីគោលបំណងចង់ឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុ ដើម្បីជំរុញវិស័យទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តនេះកាន់តែច្រើន ខណៈមានគម្រោងដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន (Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌា និងកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា Logistic and Shipping Medical and Health Care IT Education ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក