ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីឥណ្ឌាប្រកាសកម្ពុជាជាដៃគូសំខាន់ក្នុង «នយោបាយឆ្ពោះទៅភាគខាងកើតរបស់ខ្លួន»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រាម៉ូឌី បានលើកឡើងថា កម្ពុជាគឺជាដៃគូសំខាន់របស់ខ្លួនក្នុងនយោបាយឆ្ពោះទៅភាគខាងកើតរបស់ខ្លួន។ ការលើកឡើងនេះធ្វើឡើងក្នុងពេលលោកជួបពិភាក្សាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធវីដេអូខលពីចំងាយនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងពេលពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានអបអរសាទរកម្ពុជាដែលបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ លោកថាគោលនយោបាយរបស់ឥណ្ឌាឆ្ពោះទៅភាគខាងកើតកំពុងចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់របស់ខ្លួន។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាគោលនយោបាយឆ្ពោះមកខាងកើតរបស់ឥណ្ឌាគឺត្រឹមត្រូវជាមួយនយោបាយរបស់អាស៊ានផងដែរ ដែលបានចាត់ទុកប្រទេសឥណ្ឌាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានគូសបញ្ជាក់ផងដែរពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលសម្ដេចបានអបអរសាទរដល់ប្រទេសឥណ្ឌាដែលទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺកូវីដ-១៩។ សម្ដេចបានអរគុណឥណ្ឌាដែលឧបត្ថម្ភវ៉ាក់សាំងមក ម្ពុជា ដោយបានចាត់ទុកថាជាសាមគ្គីភាពមួយរបស់ឥណ្ឌាមកកម្ពុជាដែលអាចធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។

សម្ដេចតេជោក៏បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការណ៍ដែលកម្ពុជា និងឥណ្ឌាបានធ្វើជាមួយគ្នារួមទាំងនយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ ក៏ដូចជាការជំរុញទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។

ប្រទេសទាំងពីរបានកំពុងពិភាក្សាគ្នាក្នុងការរើសពេលវេលាថ្វាយព្រះមហាក្សត្រកម្ពុជាទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។

គោលនយោបាយមើលទៅបូព៌ារបស់ឥណ្ឌា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងជំហររបស់ខ្លួនជាមហាអំណាចក្នុងតំបន់ និងជាបន្ទុកប្រឆាំងនឹងឥទ្ធិពលយុទ្ធសាស្ត្រនៃសាធារណៈរដ្ឋប្រជាមានិតចិន។ គោលនយោបាយបែបនេះចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩១ និងត្រូវបានប្រកាសជាផ្លូវការនៅឆ្នាំ២០១៤ ដោយរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីណារិនដ្រាម៉ូឌី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក