ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖​ បុគ្គលបានចាក់វ៉ាក់សាំងដុសទី១នៅទីតាំងផ្សេងៗ បច្ចុប្បន្នកំពុងជាប់បម្រាម ហើយស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលខេត្ត នឹងផ្តល់ការចាក់វ៉ាក់សាំងលើកទី២ជូន

(បន្ទាយមានជ័យ) : ដើម្បីសម្រួលដល់ការទទួលបានវ៉ាក់សាំងដូសទី២ សម្រាប់ពលរដ្ឋដែលជាប់បម្រាមមិនអនុញ្ញាតឲ្យធ្វើដំណើរទៅទីតាំងដើមវិញ កំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យនោះ មន្ទីរសុខាភិបាលខេត្ត នឹងផ្តល់ការចាក់វ៉ាក់សាំងSINOVAC ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១តទៅនៅតាមមន្ទីរពេទ្យខេត្ត ក្រុង-ស្រុក នៃខេត្តបន្ទាយមានជ័យ នៅជិតកន្លែងលោក លោកស្រីស្នាក់នៅ ដើម្បីឲ្យទាន់ពេលវេលាកំណត់ក្រោយពីការចាក់ដូសលើកទី១ តាមកាលបរិច្ឆេទណាត់លើកទី២ របស់គ្រូពេទ្យ (បណ្ណចាក់វ៉ាក់សាំង )។

នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីតាំងក្រៅពីខេត្តបន្ទាយមានជ័យ ហើយជាប់ការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក