ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយស ជាតូបការដល់ថ្នាក់ដឹកនាំ ១៩រូប

ភ្នំពេញ៖ ព្រះមហាក្សត្រ្កម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ជាតូបការ ដល់ថ្នាក់ដឹកនាំ ១៩រូប តាមសេចក្ដីបង្គំគាល់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ថ្នាក់ដឹកនាំទាំង១៩រូបនោះរួមមាន រដ្ឋមន្ត្រី ២រូប គឺរដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ និងរដ្ឋមន្ត្រីប្រៃសនីយ៍លោក ជា វ៉ាន់ដេត

រដ្ឋលេខាធិការចំនួន ១០រូប មាន រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហ៊ុន ចំរើន លោក ង៉ូវ កាង និងលោក ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក ហែម វណ្ណឌី និងលោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភ័ក្រ្ដា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសនីយលោក ខូវ មករា។

អភិបាលខេត្ត ៣រូប គឺ អភិបាលខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ និងអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន។

និងថ្នាក់អគ្គនាយក នាយកសាលា និងប្រធានក្រុមប្រឹក្សាភិបាល ៤រូបដែលមានអគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោក ហុក គឹមចេង អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងសុខាភិបាល លោក សុខ សំអាង នាយកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក សុផុន វឌ្ឍនៈ និងប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ លោកស្រី ពេជ ចន្ទមុន្នី។

អ្នកទាំង១៩ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាបំពាក់គ្រឿងឥស្សរិយសកាលពីព្រឹកមិញក្នុងពិធីជួបសំណេះជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា នេះនៅសាលពិព័ណ៌ជ្រោយចង្វារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក