ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២៦ករណីថ្មី ក្នុងនោះករណីនាំចូល ៤៦ករណី ខណៈអ្នកជំងឺ ៧៦០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៦.៦៦៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣០០នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២៩.៨០៧នាក់៕