ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

លោកស្រី ធី សុវណ្ណថា៖ សូមលោក សម រង្ស៊ី ចងចាំពាក្យសម្ដីរបស់ខ្លួនដែលថា «គប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ»

ភ្នំពេញ៖ អតីតអ្នកគាំទ្រលោក សម រង្ស៊ី លោកស្រី ធី សុវណ្ណថា បានផ្ដាំទៅលោក សម រង្ស៊ី ឱ្យចងចាំនូវពាក្យរបស់ខ្លួនដែលនិយាយនៅវិទ្យុបារាំងកាលពីម្សិលមិញថា «ការគប់ស្បែកជើងគឺជាសិទ្ធិបញ្ចេញមតិ» ដោយថាពេលដែលលោក សម រង្ស៊ី មានឱកាសណាមកដល់ស្រុកខ្មែរនោះអាចមានស្បែកជើងរាប់លាននឹងហោះទៅបញ្ចេញមតិដាក់រូបលោក។

ក្នុងសារបង្ហោះលើហ្វេសបុកផេករបស់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ អ្នកស្រី ធី សុវណ្ណថា បានសរសេរថា លោក អ៊ុក ទូច ដែលយកស្បែកជើងគប់បំរុងលើសម្ដេចតេជោគឺបានសាងកំហុសធំណាស់ ហើយកំហុសនេះនឹងធ្វើឱ្យលោកឈឺចាប់ផ្លូវចិត្តរហូតដល់ថ្ងៃស្លាប់ ហើយឆ្អឹងមិនអាចត្រលប់ចូលស្រុកវិញទេ។

អ្នកស្រីជំរុញដល់លោក អ៊ុក ទូច ដឹងកំហុសនិងសុំខមាទោសពីសម្ដេចតេជោ និងជាតិខ្មែរផងដែរ។ ក្នុងពេលនេះអ្នកស្រីក៏ប្រាប់ទៅលោក សម រង្ស៊ី ឱ្យចាំសម្ដីរបស់ខ្លួនដែលថា ការគប់ស្បែកជើងជា «សិទ្ធិបញ្ចេញមតិ» ទុកផងដែរ។

អ្នកស្រីសរសេរថា៖ «លោក សម រង្សី (វិទ្យុបារាំង ១៦ ឧសភា ២២) និយាយថា៖ "គប់ស្បែកជើង ជាសិទ្ធបញ្ចេញមតិ សូមលោកចាំ ចាំ ចាំ... ពាក្យសម្តីរបស់លោក។ បើលោកមានសំណាងត្រឡប់មកស្រុកខ្មែរ “ស្បែកជើងរាប់លាន នឹងហោះទៅបញ្ចេញមតិដាក់លោក សម រង្សី" សារផ្ញើជូនលោក អ៊ុក ទូច និងលោក សម រង្សី»។

ជាមួយគ្នានេះអ្នកស្រីក៏បានលើកផងដែរថា លោក សម រង្ស៊ី មិនសមធ្វើជាអ្នកនយោបាយទេ និងមិនមិនសមជាពុទ្ធសាសនិកទេ ដោយសារភាសាគាំទ្រហិង្សា ញុះញង់ហិង្សា និងតែងយកជីវិតប្រជាជន ជាល្បែងនយោបាយ។

អ្នកស្រីបន្ថែមថា៖ «សម្តីរបស់លោក ពោរពេញដោយហិង្សា។ សម្តីអ្នកនយោបាយ មានឥទ្ធិពលណាស់! ខ្ញុំសុំអង្វរលោក កុំសាបព្រោះ ទ្រឹស្តីហិង្សា។ ប្រទេសកម្ពុជា កំសត់ណាស់ សង្គ្រាម ៥០០ឆ្នាំបាត់បងទឹកដី និងស្លាប់ប្រជាជនជាច្រើន...»។

ក្នុងពេលសម្ដេចតេជោ ជួបជាមួយអ្នកគាំទ្រនៅមុខសណ្ឋាគារដែលសម្ដេចស្នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បុរសម្នាក់ឈ្មោះ អ៊ុក ទូច ជាខ្មែរអាមេរិក អាយុ ៧៥ឆ្នាំ បានយកស្បែកជើងគប់មកលើក្រុមអ្នកគាំទ្រសម្ដេចតេជោ ដែលត្រូវបានគេចាត់ទុកថាជាទង្វើគ្មានសីលធម៌ និងព្រហើន។

នៅព្រឹកថ្ងៃអង្គារ៍ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសួរទៅកាន់សហរដ្ឋអាមេរិកថាសកម្មភាពនៃការប៉ុនប៉ង និងធ្វើសកម្មភាពយកស្បែកជើងគប់អ្នកដទៃចាត់ទុកជាសកម្មភាពបញ្ចេញមតិ ឬហិង្សា? និងថាប្រសិនជាអាមេរិកចាត់ទុកសកម្មភាពនេះជាការបញ្ចេញមតិនោះវានឹងអាចរាលដាលដល់ប្រទេសដទៃ រួមទាំងកម្ពុជាផងដែរ។ សម្ដេចបានផ្ដាំឱ្យអ្នកវិភាគទាំងឡាយប្រយ័ត្ននូវការវិភាគលើរឿងនេះ ជៀសវាងការបំភ្លៃ។

ការគប់ស្បែកជើងបំរុងមកលើសម្ដេចតេជោនេះបានធ្វើឱ្យមានប្រតិកម្មពីមហាជនខ្មែរ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើន។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុកទង្វើនេះរបស់បុគ្គល អ៊ុក ទូច នេះថាជាទង្វើរដ៏ថោកទាប ដែលប្រមាថមកលើ នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគ្នានេះកូនប្រុសរបស់សម្ដេចតេជោ និងជាសមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានប្រកាសមិនអាចទទួលយកបាននូវការប្រមាថនេះដោយថា «ទង្វើរនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ថា៖ «ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក