ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជានឹងកែថ្ងៃ ខែ ឆ្នាំកំណើត មកថ្ងៃពិតប្រាកដវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីយុត្តិធម៌លោក កើត ឬទ្ធិ អំពីការផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃខែឆ្នាំកំណើតពិតរបស់សម្ដេចវិញគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ធ្វើឡើងនៅសាលពិព័ណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន លើកឡើងថាបន្ទាប់ពីសម្ដេចត្រលប់ពីប្រទេសស្វីសវិញ សម្ដេចនឹងដាក់ស្នើទៅតុលាការដើម្បីឱ្យតុលាការសម្រេចឱ្យកែតម្រូវថ្ងៃខែឆ្នាំកំណើត មុននឹងត្រូវកែប្រែអត្តសញ្ញាណកម្មទាំងអស់របស់សម្ដេច ថ្វាយព្រះមហាក្សត្រ ប្រកាសជូនពលរដ្ឋទូទាំងប្រទេស និងធ្វើកំណត់ទូតទៅប្រទេសជាមិត្តផងដែរ។

បច្ចុប្បន្នសម្ដេចកំពុងប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតថ្ងៃទី៤ ខែមេសា ដែលជាថ្ងៃខែដែលសម្ដេចបានរត់ចូលព្រៃតស៊ូ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក