ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ ប្រទេសកម្ពុជាក្រប៉ុន្ដែយើងមិនបណ្ដោយឱ្យប្រជាជនស្លាប់ទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធានាចំពោះពលរដ្ឋថានឹងមិនឱ្យខ្វះវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋនោះទេ ដោយថាទោះបីជាប្រទេសកម្ពុជាក្រក៏ប៉ុន្ដែមិនបណ្ដាយឱ្យប្រជាជនស្លាប់នោះទេ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានៅសល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត១០លានដូសទៀត ខណៈប្រទេសជាមិត្តបានសន្យានឹងបញ្ជូនមកជាបន្តបន្ទាប់។ សម្ដេចធានាមិនឱ្យខ្វះវ៉ាក់សាំងជូនពលរដ្ឋ និងថាការចាក់វ៉ាក់សាំងនៅកម្ពុជាគឺមិនយកលុយនោះឡើយ។

សម្ដេចបន្ថែមថាក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋកម្ពុជាក្នុងនោះមានលើសពីពាក់កណ្ដាលដែលមានជាង ២៨លានដូសជាវ៉ាក់សាំងដែលកម្ពុជាបានទិញ។

សម្ដេចថា៖ «កម្ពុជាមានសមត្ថភាពចាក់ជូនពលរដ្ឋរបស់ខ្លួន ២៨លានរបស់កម្ពុជាគឺជាចំណែកធំជាងជំនួយពីប្រទេសនានាទាំងអស់»។

គិតមកដល់ពេលនេះកម្ពុជាបានទទួល និងទិញវ៉ាក់សាំងជាង៥២លានដូសរួចហើយសម្រាប់យកមកចាក់ជូនពលរដ្ឋ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក