លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្តេចតេជោ៖ កម្ពុជាមិនយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋឡើយ ព្រោះអាចបង្កជាអំពើរពុករលួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលនឹងមិនយកថ្លៃចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋនោះទេ ដើម្បីជួយដល់ជីវភាពពលរដ្ឋ និងថាការដែលយកលុយថ្លៃចាក់វ៉ាក់សាំងអាចបង្ករជាអំពើរពុករលួយ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ធ្វើឡើងនៅសាលពិព័ណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើសិនជាចាក់វ៉ាក់សាំងយកលុយពីប្រជាពលរដ្ឋអាចមានតម្លៃពី ១០ ទៅ ១៥ ដុល្លារ អាចនឹងមានអ្នកខិលខូចប្រព្រឹត្តិអំពើរពុករលួយហ៊ានយកដល់ ២០ដុល្លារជាដើម។

សម្តេចបានបញ្ជាក់ច្បាស់ថា៖ «ពេលនេះមិនមែនជាពេលវេលាដើម្បីយកលុយប្រជាជនទេ គឺត្រូវជួយប្រជាជន»។

សម្តេចបន្តថា យើងមិនអាចយកថ្លៃចាក់វ៉ាក់សាំង ហើយឱ្យប្រជាពលរដ្ឋមានជីវភាពខ្វះខាតខ្ចីលុយគេមកចាក់ និងធ្វើឱ្យពួកគាត់កាន់តែខ្វះចាតថែមទៀត សម្ដេចបញ្ជាក់ថាក្រៅពីចាក់វ៉ាក់សាំង និងព្យាបាលមិនយកលុយ រដ្ឋក៏ចិញ្ចឹមប្រជាពលរដ្ឋដែលរងគ្រោះជារៀងរាល់ខែផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក