ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុទាក់ទាញអ្នកចូលរួមជាង៥ម៉ឺននាក់

ភ្នំពេញ៖ ការរៀបចំពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ដែលមានរយៈពេល ៣ថ្ងៃកាលពីចុងសប្ដាហ៍នៃខែឧសភានេះ មានអ្នកចូលរួមរួមនិងទស្សនាប្រមាណជាង ៥ម៉ឺននាក់ ខណៈពិធីនេះត្រូវបានគេរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងផ្នែកសាធារណៈ និងឯកជន ការផ្សព្វផ្សាយ និងទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តមាត់សមុទ្រមួយនេះ។

ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រម្ហូបអាហារខ្មែរ ថែរក្សាវប្បធម៌ជាតិ» ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារប្រពៃណីខ្មែរ ពិសេសអាហារតំបន់ឆ្នេរ ផ្សព្វផ្សាយវឌ្ឍនភាព និងសក្តានុពលទេសចរណ៍។

ពិព័រណ៍នេះធ្វើឡើងក្រោមការសហការរវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីគម្រោងទេសចរណ៍ GMS TIIG No.3701-CAM ។

ពិធីតាំងពិព័រណ៍នេះមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់អាហារតាមស្តង់ចំនួន១៣៩ស្តង់ ក្នុងនោះស្ដង់សមាគមន៍ទេចរណ៍តំបន់ឆ្នេរចំនួន ១៧ស្ដង់ ចម្អិនអាហារភ្លាមៗចំនួន ៥១ស្ដង់ សណ្ឋាគារភោជនីយដ្ឋាន និងអាហារប្រពៃណីចំនួន ២១ស្ដង់បង្អែម ការ៉េម និងនំខ្មែរចំនួន ៨ស្ដង់ ភេសជ្ជៈ តែ កាហ្វេចំនួន ៦ស្ដង់ ផ្លែឈើស្រស់ចំនួន ៥ស្ដង់ វត្ថុអនុស្សាវរីយ៍ចំនួន ៣ និងស្ដង់ផលិតផលក្នុងស្រុកចំនួន ២៨។

រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានលើកឡើងថា ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះ គឺជាការរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ពិសេសទេសចរណ៍ខេត្តព្រះសីហនុ ពិតជាចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

នៅក្នុងពិធីនេះក៏មានការប្រកួតធ្វើម្ហូបអាហារ ភេសជ្ជៈ និងមានរៀបចំការប្រណាំងកង់មិត្តភាព ក្រោមប្រធានបទ «ការលើកកម្ពស់បរិស្ថាន និងអនាម័យសាធារណៈ ដើម្បីចូលរួមយុទ្ធនាការទីក្រុងស្អាត-ឆ្នេរស្អាត» ចម្ងាយ ១៥គីឡូម៉ែត្រតាមផ្លូវប្របសមុទ្រ ដោយមានអ្នកចូលរួម ១៤៦នាក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក