ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កៅ គឹមហួន ថាការបញ្ជាក់របស់សម្ដេចតេជោរឿងមូលដ្ឋានទ័ពសមុទ្ររាមត្រូវបានអាមេរិកកត់ចំណាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានអាមេរិក បានថ្លែងបញ្ជាក់ជាសាធារណៈនិងចំពោះមុខមេដឹកនាំនៃប្រទេសអាស៊ានក៏ដូចជាអាមេរិកក៏ដូចជាប្រធានាធិបតី និងប្រធានសភារបស់អាមេរិកថា កម្ពុជាមិនមានមូលដ្ឋានទ័ពរបស់បរទេសនៅលើទឹកដីរបស់ខ្លួននោះទេ។ នេះគឺជាការបញ្ជាក់ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជា ចំពោះមុខមន្ត្រីជាន់ខ្ពស់អាមេរិក ខណៈដែលប្រទេសអាមេរិកតែងតែចោទជានិច្ចកាលមកលើប្រទេសកម្ពុជាថាកំពុងសាងសង់មូលដ្ឋានសមុទ្ររាមដែលអាចដែលអនុញ្ញាតឲ្យប្រទេសចិនប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ខ្លួន។

ឆ្លើយទៅនឹងសំណួររបស់ EAC News រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានឲ្យដឹងថាមន្ត្រីដូចជាប្រធានាធិបតីអាមេរិកបានកត់សម្គាល់ ឬtake note ចំពោះប្រសាសន៍របស់សម្ដេចតេជោ លើការបញ្ជាក់ថាគ្មានមូលដ្ឋានទ័ពបរទេស ឬក៏មូលដ្ឋានទ័ពប្រទេសចិននៅលើទឹកដីកម្ពុជានោះទេ។

លោក កៅ គឹមហួន បានបញ្ជាក់ថានេះគឺជាការបញ្ជាក់ចុងក្រោយរបស់កម្ពុជាចំពោះអាមេរិកដែលតែងតែចោទប្រកាន់មកកម្ពុជាជារហូតនោះ។

លោកថាអាមេរិក បានកត់ចំណាំចំពោះប្រសាសន៍របស់សម្ដេចតេជោនៅលើចំណុចនេះ ដែរលោកសង្ឃឹមថាជាសញ្ញាវិជ្ជមាននៃការបកស្រាយរបស់ប្រទេសកម្ពុជា។

លោក កៅ គឹមហួន ថា៖ «ការបញ្ជាក់របស់សម្ដេចតេជោ នៅពេលនេះគឺជាការបញ្ជាក់ផ្លូវការហើយជាចុងក្រោយថា កម្ពុជាពិតជាមិនមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីប្រទេសកម្ពុជាឡើយហើយកម្ពុជាស្វាគមន៍ចំពោះវត្តមាននៃនាវារបស់បណ្ដាប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិកមកកំពង់ផែកម្ពុជានេះ។ ដូច្នេះនេះគឺជាការបញ្ជាក់ចំពោះមេដឹកនាំសហរដ្ឋអាមេរិកក៏ដូចជាមេដឹកនាំអាស៊ានហើយនិងមេដឹកនាំខាងសភាដែរ កុំឱ្យបន្តលើករឿងនេះតទៅទៀត។ ការឆ្លើយតបមិនមានការឆ្លើយតបអីជានេះទេ។ គ្រាន់តែថាសហរដ្ឋអាមេរិកក៏បានកត់សម្គាល់ កត់ត្រាទុកហើយលើកនេះ ដូច្នេះការពិភាក្សាខ្លះការមិនឆ្លើយតបចាត់ទុកជាចម្លើយដែលជាការឆ្លើយតបដែរ»។

បញ្ហារកាំរកូសរវាងកម្ពុជា និងអាមេរិក ដោយអាមេរិកតែងតែចោទកម្ពុជាថា កំពុងព្យាយាមផ្ដល់មូលដ្ឋានកងទ័ពជើងទឹករាមទៅឱ្យចិន និងបានបង្ហាញការមិនសប្បាយចិត្តចំពោះការវាយកម្ទេចអាគារជំនួយរបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹកនេះ។ ទោះបីកម្ពុជាព្យាយាមបកស្រាយយ៉ាងណាក្ដី។

ទាក់ទងនឹងបញ្ហានេះអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាថ្នាក់ឧត្តមសេនីយ៍ ២នាក់ គឺអគ្គនាយកសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ លោក ចៅ ភិរុណ និងមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ចូលក្នុងបញ្ជីខ្មៅ និងអនុវត្តន៍ច្បាប់ទណ្ឌកម្ម Global Magnitsky ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញប្រតិកម្ម។

ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅឯសហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បានលើកយកបញ្ហានៅកម្ពុជាកសាងមូលដ្ឋានជើងទឹករាមរបស់កម្ពុជាមកពិភាក្សាផងដែរ។

លោកស្រីក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីវត្តមានយោធារបស់ចិនប្រជាមានិត និងការសាងសង់កន្លែងនៅមូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាផលប៉ះពាល់របស់វាទៅលើសន្តិសុខក្នុងតំបន់ផងដែរ។

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម គឺកម្ពុជាប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។ ហើយដើម្បីធ្វើឲ្យមានតម្លាភាពនិងភាពជឿទុកចិត្ត គឺកម្ពុជាបានបើកនិងអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចជាច្រើនលើកច្រើនសារមកកាន់មូលដ្ឋានសមុទ្រនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានដកស្រង់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីថា៖ «កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាន នេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក