ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ និយាយពីសុបិនឃើញបងប្រុសធ្វើដំណើរជាមួយសម្ដេចដល់អាមេរិក

ភ្នំពេញ: នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសុបិនដែលសម្ដេចបានយល់សុបិនឃើញបងប្រុស ៣យប់ ក្នុងចំណោម ៤យប់ដែលសម្ដេចនៅសហរដ្ឋអាមេរិក។ សម្តេចគិតថាបងប្រុសសម្តេចពិតជានៅអាលោះអាល័យមកលើរូបសម្ដេច ឬមកពីសម្តេចគិតដល់គាត់ច្រើនពេកទើបធ្វើឱ្យសម្តេចយល់សុបិនឃើញគាត់ញឹកញាប់ក្នុងអំឡុងសម្តេចចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិក។

សម្តេចបានសរសេរនៅលើទំព័រហ្វេសបុកភ្លាមៗបន្ទាប់ពីត្រឡប់ពីសហរដ្ឋអាមេរិកថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានប្រាប់សម្ដេចថា មានញាតិមិត្តយល់សុបិនឃើញថាសម្ដេចឧត្ដមញាណទេព ហ៊ុន ណេង ធ្វើដំណើរទៅអាមេរិកជាមួយសម្ដេចតេជោដើម្បីការពារសម្ដេចនៅទីនោះ។

សម្ដេចបានសរសេររ៉ាយរ៉ាប់ថា៖ «នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៏យល់សុបិនឃើញបងប្រុសខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់។ យប់ថ្ងៃ១១និងយប់ថ្ងៃ១២ នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សុបិនឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា (សែនឯងហត់ណាស់ខិតខំសម្រាកឱយបានបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញ ខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ ថ្ងៃទី១៤ ខ្ញុំយល់សុបិនឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេង និងដៃឆ្វេងនេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា (សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ ចេញពីអូតែល)»។

សម្តេចបន្តថាសំណេរថា ពេលសម្តេចដឹងខ្លួនសម្តេចគិតថាបងសម្តេចពិតជានៅអាលោះអាល័យមកលើរូបសម្តេច ឬមកពីសម្តេចគិតដល់គាត់ច្រើនពេកទើបធ្វើឱយយល់សុបិនឃើញញឹកញាប់បែបនេះ។

សម្ដេចតេជោបន្ថែមថា៖ «បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច»

គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក