ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអញ្ជើញដល់មាតុប្រទេសវិញបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅ វ៉ាស៊ីនតោន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់ដល់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីសម្ដេចបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែឧសភា ម្សិលមិញ។

យន្តហោះពិសេសនៃរដ្ឋាភិបាលកម្ពុជាបានជូនដំណើរសម្តេចតេជោនិងគណៈប្រតិភូអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោងប្រមាណ ៧និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភានេះ។

តាមគម្រោងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាមកដល់ព្រលានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៤ រសៀល តែដោយសារបញ្ហាអាកាសធាតុពីរដ្ឋអាឡាស្កា មកទីក្រុងសេអ៊ូល ប្រទេសកូរ៉េមានភាពមិនអំណោយផលទើបធ្វើឱ្យមានការយឺតយ៉ាវនៃការអញ្ជើញមកដល់។

គួរឱ្យដឹងផងដែរថា សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាបានអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានអាមេរិ២០២២ ដែលជាជំនួបផ្ទាល់មុខលើកទី១ បន្ទាប់ពីឆ្នាំ២០១៧មក។

អាស៊ានក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ដែលបានចូលប្រជុំជាមួយនឹងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២២នេះ បានសម្រេចនូវលទ្ធផលជាទីមោទនៈដែលលទ្ធផលទាំងអស់នេះនឹងជំរុញនូវកិច្ចសហប្រតិបត្តិការនិងពង្រឹងនូវទំនាក់ទំនងរវាងអាស៊ាននិងអាមេរិកឲ្យកាន់តែកើនឡើងមួយកំរិតទៀតក៏ដូចជារក្សានូវស្ថិរភាពនៅក្នុងតំបន់ផងដែរ។ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាអាស៊ាននិងអាមេរិចបានសម្រេចនូវសេចក្ដីប្រកាសរួមដែលមានចំនួន ២៨ចំណុចជាមួយគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក