កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក ទូច គង្គា តំណាង លោក ហេង សុខណាង អញ្ជើញយកអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិតប្រគល់ជូនក្រុមការងារយុវជនគណបក្សក្រុងបាវិត

ក្រុងបាវិត : អំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកស្រីវេជ្ជបណ្ឌិត ត្រូវបានលោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង តំណាងលោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង យកប្រគល់ជូនក្រុមការងារយុវជនគណបក្សកម្ពុជា ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង លោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង តំណាងលោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងលោកស្រីវេជ្ជបណ្ឌិត សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

លោក ទូច គង្គា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកស្រីវេជ្ជបណ្ឌិត ដែលបានឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

នាឱកាសនោះផងដែរលោកបានបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។ លោក សូមជូនពរជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលនិងលោកស្រី និងក្រុមការងារទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សម្ភារជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់នោះ រួមមាន អង្ករចំនួន ៥០០គីឡូក្រាម មីយើងចំនួន ២៥កេស ត្រីខ ២៥០កំប៉ុង ហើុលោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ក៏បានប្រគល់ជូន ម៉ាសចំនួន ២កេសបន្ថែមផងដែរ។

ដោយឡែក សមាជិក សមាជិកា ចូលរួម ទទួលបានថវិកាឧបត្ថម្ភក្នុងម្នាក់ៗចំនួន ៥មុឺនរៀល ក្នុងនោះលោកប្រធានក្រុមការងារយុវជន គណបក្សប្រជាជន ក្រុងបាវិត ឧបត្ថម្ភថវិកាម្នាក់ៗចំនួន ២មុឺនរៀល និងលោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ឧបត្ថម្ភក្នុងម្នាក់ៗចំនួន ៣មុឺនរៀល ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក