សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថាជើងយន្តហោះពិសេសប្រតិភូកម្ពុជា ដែលនឹងគ្រោងមកដល់រាជធានីភ្នំពេញនៅម៉ោងប្រមាណ ៤និង៣០នាទីរសៀល នឹងត្រូវពន្យារពេលប្រមាណជាងពីរម៉ោងដោយសារតែបញ្ហាអាកាសធាតុ។
ក្នុងសារសំឡេងដែលសម្ដេចផ្ញើជូនជនរួមជាតិនៅក្នុង Channel Telegram ផ្លូវការ សម្ដេចតេជោបានដឹងថាការពន្យារពេលហោះហើរនេះគឺដោយសារតែបញ្ហាអាកាសធាតុដែលធ្វើដំណើរពីរដ្ឋអាឡាស្ការនៅសហរដ្ឋអាមេរិក មកទីក្រុងសេអ៊ូលធ្វើឲ្យយន្តហោះត្រូវប្រើការហោះហើររយៈចំងាយទាប និងក្នុងល្បឿនមធ្យម។
សម្ដេច បានដឹងថាជើងហោះហើរពិសេសដែលជូនដំណើរសម្តេចនិងប្រតិភូកម្ពុជាអាចនឹងមកដល់រាជធានីភ្នំពេញនៅម៉ោងប្រមាណ ៧និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ៕