ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កិច្ចប្រជុំអាស៊ាន-អាមេរិក ភាគីទាំងពីរសម្រេចបានសេចក្ដីថ្លែងការដែលមាន២៨ចំណុច

ភ្នំពេញ៖ ក្រសួងការបរទេសឱ្យដឹងថាបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានបញ្ចប់ភាគីទាំងពីរសម្រេចបាននូវសេចក្ដីថ្លែងការដែលមាន២៨ចំណុច។

សេចក្ដីថ្លែងការរួមទាំង២៨ចំណុចនោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ តម្លៃរួម និងបទដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN) សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) និងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។

អាស៊ាន និងអាមេរិកបានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ដែលយូរអង្វែងមកហើយមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិទាំងមូល ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ដើម្បីធានាថាទំនាក់ទំនងនៅតែអាចសម្របខ្លួនបាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងធ្វើកិច្ចសហប្រតិបត្តិការសមស្របនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ដែលប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាសមាជិក។

គូសបញ្ជាក់បន្ថែមទៀតនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមមានការគោរពពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក