ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេទ័ពជើងគោក៖ ការពិតអំពើល្អបានផ្តល់នូវយុត្តិធម៌ដល់សម្តេចតេជោ

ភ្នំពេញ៖ អគ្គបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានលើកឡើងថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។

ថ្លែងក្នុងពិធីពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ប័ណ្ណ ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ថាការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិករបស់សម្ដេចតេជោ ទទួលបានជោគជ័យយ៉ាងខ្លាំង នឹងទទួលបានការស្វាគមន៍ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំផ្សេងទៀតនៃអាស៊ាន ក៏ដូចជាពលរដ្ឋជាច្រើនបានអញ្ជើញទៅជួបសម្ដេចតេជោដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាន់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន។ ក្នុងពេលទៅចូលរួមនោះសម្ដេចតេជោ ក៏បានជួបជាមួយថ្នាក់ដឹកនាំអាមេរិកមួយចំនួន ក្រុមហ៊ុនផ្សព្វផ្សាយ ក្រុមហ៊ុនមេធាវី និងប្រជាពលរដ្ឋខ្មែរជាច្រើនកុះករផងដែរ ដែលបង្ហាញនូវការគាំទ្រនិងមនោសញ្ចេតនាជាខ្លាំង។

សម្ដេចបានធ្វើដំណើរចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនហើយនាព្រឹកថ្ងៃទី១៤ ខែឧសភា តាមគម្រោងសម្ដេចអាចនឹងមកដល់កម្ពុជានៅថ្ងៃទី១៥ ខែឧសភា វេលារសៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក